រកម្ចាស់មិនឃើញ !! សត្វក្របី៣ក្បាលត្រូវរថយន្តបុកងាប់​ ខណៈដើរឆ្លងផ្លូវនៅស្រុកកំពង់សិលា

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សត្វក្របីទាំងបីក្បាលបានងាប់ បន្ទាប់ពីត្រូវរថយន្តសាំយ៉ុងបុក ខណៈដើរឆ្លងផ្លូវជាតិលេខ៤ នៅម្តុំចន្លោះគីឡូម៉ែត្រលេខ151-152 ក្នុងភូមិ-ឃុំស្ទឹងច្រាល ស្រុកកំពង់សិលា កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧  ។

សមត្ថកិច្ចអោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យអ្នកបើកបររថយន្ត និងអ្នករួមដំណើររងគ្រោះថ្នាក់នោះទេ ។

សមត្ថកិច្ចបន្តថា មិនមានម្ចាស់ណាម្នាក់ ចេញមុខអះអាងថាជាក្របីរបស់ខ្លួនឡើយ ហើយក៏ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលស្រុកកំពង់សិលា ៕ ជាយក្រុង

...

Sihaunu-1 (1) Sihaunu-1 (2)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print