លោក លី គឹមស៊្រូ អតីតអ្នករត់ការឈើឲ្យក្រុមហ៊ុន(សំរោងរ៉ាប់ប៊ឺ)ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តសៀមរាប៖ អតីតអ្នករត់ការឈើឲ្យក្រុមហ៊ុន(សំរោងរ៉ាប់ប៊ឺ)គឺលោក លី គឹមស៊្រូ ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារការបើកបររថយន្តធុនត្រា បើកបញ្ច្រាសទិសគ្នាពីកើតទៅលិច មកដល់កន្លែងកើតហេតុបានបុកគ្នាពេញទំហឹងជាមួយរថយន្តក្រុមហ៊ុនKacement ធ្វើអោយរថយន្តធុនត្រាខូចខាតរថយន្ដយ៉ាងដំណំ អ្នករងគ្រោះស្លាប់ដោយគៀបជាប់នឹងរថយន្តឯអ្នកបើកបររថយន្ដម្ខាងទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១៩និង២០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៦ក្នុងភូមិត្រពាំងថ្នល់ ឃុំកន្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ត្រី បោះ ចន្ថា អធិការរងនគរបាលស្រុកប្រាសាទបាគងបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធុនត្រាបុកច្រាសទិសគ្នាពេញទំហឹងនិងរថយន្តក្រុមហ៊ុន Kacement រហូតដល់អ្នករងគ្រោះស្លាប់គៀបជាប់នឹងរថយន្ត ។ អ្នកបើកបររថយន្ត Kcement ពាក់ស្លាកលេខព្រះសីហនុ 4A.2309 ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ បានចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ដនៅកន្លែងកើតហេតុ ចំណែករថយន្តធុនត្រា ស្លាកលេខ ភ្នំពេញ 2Z.1918 បើកបរដោយឈ្មោះ លី គឹមស៊្រូ ភេទប្រុសអាយុ៤៨ឆ្នាំ (ស្លាប់) ជាអ្នករស់នៅខេត្តកំពង់ចាមអតីតៈ អ្នករត់ការឈើក្រុមហ៊ុនសំរោងរ៉ាប់ប៊ឺ ជាយូរឆ្នាំមហើយ តែបច្ចប្បន្នក្រោយពីអស់ឈើគាត់ក៏សម្រាកទៅដាំកៅស៊ូ ។ ក្រោយកើតហេតុសមត្ថកិច្ច កំពុងស្រាវជ្រាវចង់ក្រងសំណុំរឿង រង់ចាំដោះស្រាយគ្នាតាមច្បាប់ ។ វត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានស្រុកប្រាសាទបាគង ៕ ប៊ុន រិទ្ធី

...

unnamed-8-3 unnamed-9-3 unnamed-10-3 unnamed-11-3 unnamed-12-3 unnamed-13-2 unnamed-14-2 unnamed-15-2 unnamed-16-2 unnamed-17-2

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print