សម្តេច ហេង សំរិន អញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ ស្រុក-ក្រុងចំនួន៤ ក្នុងខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ នាថ្ងៃទី ១៨ ខែមិនា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការ ស្រុក/ក្រុងចំនួន ០៤ ក្នុងនោះរួមមានស្រុកត្បូងឃ្មុំ ក្រុងសួង ស្រុកមេមត់ និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅទីស្នាក់ការបក្សប្រជាជនកម្ពុជា ស្រុកក្រូចឆ្មារ។

សម្តេចប្រធាន បានផ្តាំផ្ញើរដល់សមាជិក ក្រុមប្រឹក្សាស្រុក/ឃុំ ទាំង០៤ ស្រុក នៃខេត្តត្បូងឃ្មុំ ត្រូវធ្វើការផ្លាស់ប្តូរឥរិយាបថក្នុងការប្រើប្រាស់ពាក្យសម្តី ទៅកាន់ប្រជាពលរដ្ឋឲ្យបាន សមរម្យ និងជួយសម្រួលរាល់ការលំបាកក្នុងកិច្ចការផ្តល់សេវាសាធារណៈអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងនោះ បានជំរុញដល់ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុក/ឃុំ នីមួយៗ អោយចុះជាប់ជាមួយប្រជាពលរដ្ឋ នឹងក្តាប់រាល់បញ្ហានៅក្នុងមូលដ្ឋានអោយបានច្បាស់លាស់។

ទីបញ្ចប់ សម្តេចប្រធាន ជូនពរដល់សមាជិក ចូលរួមទាំងអស់ ទទួលបានតែសេចក្តីសុខ សុភមង្គល ក្នុងក្រុមគ្រួសារ និងប្រកបការងារជោគជ័យគ្រប់ភារកិច្ច ៕

...

IMG_7738 IMG_7739 IMG_7740 IMG_7741 IMG_7742 IMG_7743 IMG_7744

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print