ប្រជាពលរដ្ឋ៣៤គ្រួសារត្រេកអរនិងអាជ្ញាធរសង្កាត់ខណ្ឌដែលមិនបើកផ្លូវ១០០១ដែលរងផល់ប៉ះពាល់

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៣៤គ្រួសាររស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានការត្រេកអរនិងថ្លែងអំណរគុណដល់អាជ្ញាធរសង្កាត់ភ្នំពេញថ្មីនិងអាជ្ញាធរខណ្ឌដែលបានដោះស្រាយនូវផលប៉េះពាល់របស់ពួកគាត់លើគំរោងផ្លង់របស់សាលារាជធានីភ្នំពេញដែលគ្រោងបើកផ្លូវលេខ១០០១ដែលមានផល់ប៉ះពាល់លើលំនៅដ្ឋានរបស់ពួកគាត់ កាលពីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅសាលាសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជាមួយគ្នានេះលោក បុឹល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ ក៏បានចូលរួមត្រេកអរជាមួយនិងប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលដែលសម្រេចមិនបើកផ្លូវលេខ១០០១តាមសំណោមពររបស់ប្រជាពលរដ្ឋដំណឹងនេះប្រៀបដូចជាកាដូជូនពួកគាត់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

លោក ជុំ សារ៉ាយ ចៅសង្កាត់ភ្នំពេញថ្មី បានមានប្រសាសន៍ថា នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧នេះ អាជ្ញាធរសង្កាត់ភ្នំពេញថ្មីបានអញ្ជើញតំណាងប្រជាពលរដ្ឋចំនួន៣៤គ្រួសារមកដើម្បីប្រកាសប្រាប់ពីសំណើររបស់ពួកគាត់ដែលសុំកុំឲ្យសាលារាជធានីភ្នំពេញនិងក្រសួងដែនដីនគររូបនីយ៍កម្មដែលយល់ព្រមតាមសំណើររបស់ប្រជាពលរដ្ឋដែលបានដាក់លិខិតស្មើសុំកាលពីឆ្នាំ២០១៣កន្លងមក។ក្នុងនោះលោកចៅសង្កាត់ភ្នំពេញថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលសម្រេចមិនបើកផ្លូវ១០០១នេះតាមសំណើររបស់ពួកគាត់។

លោក ឃុន សុខា តំណាងប្រជាពលរដ្ឋប្រមាណ៣៤គ្រួសារបានឲ្យដឹងថា ពួកគាត់បានមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣មកម្លេះ ដោយបានសង់លំនៅដ្ឋានរស់នៅគ្រាន់តែមានប្លង់ទន់។ ក្រោយមកពួកគាត់មានការព្រួយបារម្ភនិងភិតភ័យព្រោះនៅពេលដែលឮថារាជរដ្ឋាភិបាលដោយមានសាលារាជធានីភ្នំពេញនិងក្រសួងដែនដីនគរូបនីយ៍កម្មគ្រោងនឹងបើកផ្លូវ១០០១នេះទើបពួកគាត់បាននាំគ្នាធ្វើលិខិតស្នើសុំទៅរាជរដ្ឋាភិបាលតាមរយៈសាលាសង្កាត់ភ្នំពេញថ្មី និងសាលាខណ្ឌសែនសុខដោយសុំកុំឲ្យរាជរដ្ឋាភិបាលបើកផ្លូវខាងលើនេះ។ ក្នុងនាមលោកតំណាងប្រជាពលរដ្ឋក៏សូមថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញនិងក្រសួងរៀបចំដែនដីនគររូបនីយ៍កម្មនិងសំណង់ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្រេចមិនបើកផ្លូវ១០០១នេះ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលមករស់នៅទីនេះតាំងពីឆ្នាំ១៩៩៣មកមុននិងរាជរដ្ឋាភិបាលអភិវត្តផ្លូវមកម្លេះ៕ តុង សីហា

...

tong (1) tong (3) tong (2) tong (4) tong (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print