ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីម្តងទៀតជាមួយថ្នាំញៀនមួយកញ្ចប់ធំក្រោយពីជននេះចេញពីពន្ធនាគារហើយមិនព្រមកែខ្លួន។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យជំនាញចាត់ការបន្ត។
ការឃាយាត់ខ្លួននេះធ្វើឡើងកាលពីម៉ោង២និង២០នាទីរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
មន្ត្រីកងរាជអាវុធហត្ថស្រុកសំរោងទងមួយរូបបានប្រាប់ថា ការបង្ក្រាបមុខសញ្ញាគ្រឿងញៀននេះសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ហន ឃីម ភេទប្រុស អាយុ៣៤ ឆ្នាំ រស់នៅភូមិស្រះស្រង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺជា ជាមុខសញ្ញាចាស់។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន១កញ្ចប់ធំ ម៉ូតូDUKE ស្លាកលេខ1CW-3919 និងទូរស័ព្ទNOKA១ គ្រឿង ។
នៅព្រឹកថ្ហៃទី២០មីនា២០១៧ នៅចំពោះមុខសមត្ងកិច្ចជនសង្ស័យបានប្រាប់ថា រូបគេត្រូវសមត្ថកិច្ចចាប់ខ្លួនពេលធ្វើសកម្មភាពជួញដូរថ្នាំញៀនតែម្តង ខណៈម៉ូយតេហៅឲ្យយកទៅចំណុចខាងលើតែមិនទាន់បានយកឲ្យម៉ូយផងក៏ត្រូវសមត្ថកិច្ចចាប់ខកលួនបានតែម្តង។
ថ្នាំញៀនដែលសមត្ថកិច្ខឆែករកឃើញនៅលើខ្លួនគេនេះគឺគេបានទិញពីមនុស្សម្នាក់នៅក្រុងភ្នំពេញតែក្រោយមកក៏ដាច់រយៈលែងទាក់ទងគ្នាហើយ។ ការឆ្លើយដូចច្នេះមិនត្រូវបានសមយ្ងកិច្ចជឿនោះទេ និងបានសំុគោលការណ៍ថ្នាក់លើធ្វើការស្រាវជ្រាវបន្តដើម្បីឈានទៅចាប់មេក្លោងធំដែលនៅពីក្រោយក្នុងការជួញដូរថ្នាំញៀននេះទៀត។ បើទោះជាជនសង្ស័យរូបនេះមិនព្រមសារភាពាថា ថ្នាំញៀនទាំងអស់គេទទួលយកមកពីជនណាក្តីក៏សមត្ថកិចបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនីតិវិធីបន្តទៀត។
ទោះជាយ៉ាងណាជនសង្ស័យរូបនេះត្រូវបានដឹងថា ជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារដែរសមត្ថកិច្ចចាប់ខ្លួនក្នុងករណីជួញដូរថ្នាំញៀនកាលពីពេលកន្លងទៅថ្មីៗនេះ។ ក្រោយពេលចេញពីពន្ធនាគារមកវិញជននេះមិនព្រមកែខ្លួនហើយថែមទាំងរកសុីរបរចាស់លើសដើមទីបំផុតនៅតែគេចខ្លួនមិនផុតពីចំណាញច្បាប់ដដែល។
មជ្ឈដ្ឋានមហាជនរង់ចាំមើលថា តើលើកនេះជនសង្ស័យដែលជាមុខសញ្ញាចាស់រូបនេះអាចជាប់ពន្ធនាគារបានប៉ុន្មានខែទៀត?៕ សេនាស័ក្តិ
...