ភ្នំពេញ៖ មន្ដ្រីនគរបាលនៃការិយា ល័យនគរបាលចរាចរជើងគោករាជ ធានីភ្នំពេញ បានបង្ខំចិត្ដដាក់ពាក្យបណ្ដឹង ទៅអង្គភាពប្រឆាំងអំពើពុករលួយ ប្ដឹង លោកប្រធាន , អនុប្រធានការិយាល័យ ទាំង៩នាក់ថាបានប្រព្រឹត្ដអំពើពុករលួយ ពេញបន្ទុក អនាធិបតេយ្យ ដើរដាក់ខែ នៅតាមក្រុមហ៊ុនដឹកជញ្ជូននានា ដែល មានរថយន្ដធំៗ ។
នៅក្នុងលិខិតពាក្យបណ្ដឹងរបស់មន្ដ្រី នគរបាលបានលើកឡើងថា “បើនិយាយ ពីកម្មកររោងចក្រវិញ មានតម្លៃជាង ពួកយើងខ្ញុំ ជានគរបាលទៅទៀត ។ ពី ព្រោះកម្មករធ្វើការថែមម៉ោង បានបើក លុយពីថៅកែ ខុសប្លែកពីនគរបាលចរា ចរយើងខ្ញុំ ធ្វើការថែមម៉ោងបែរជា បង់លុយជូនមេៗទៅវិញ?” ។ មន្ដ្រីបាន បញ្ជាក់ក្នុងបណ្ដឹងនេះទៀតថា ករណីអំពើ ពុករលួយនៃប្រធាន និងអនុប្រធានការិ យាល័យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញទាំង៩នាក់ មាន៣ចំណុច សំខាន់ៗដូចខាងក្រោម៖
១-បើនិយាយអំពីរឿង រថយន្ដធំចូល ក្រុងភ្នំពេញ ដែលច្បាប់បានហាមឃាត់ នោះ ការិយាល័យនគរបាលចរាចរជើង គោកធ្វើបានល្អណាស់ គឺប្រធានការិយា ល័យម្នាក់ ព្រមទាំងអនុប្រធានការិយា ល័យ៩នាក់ដើរដាក់ខែរថយន្ដទាំងអស់ ។ អនុប្រធានការិយាល័យទាំង៩នាក់នោះ ពួកគេកំពុងតែអួតស៊េរីរថយន្ដដាក់គ្នាគឺថា មួយណាក៏ជិះហាយឡេនឌ័រដែរ ព្រម ទាំងលោកស្នងការរងម្នាក់ទៀតផងដែរគឺលោកហេង ចាន់ធារី លំដាប់លេខ១ ដ៏ឆ្នើម ខាងដើរដាក់ខែរថយន្ដ ស្ទើរតែ គ្រប់រថយន្ដដឹកជញ្ជូន ។ នៅមុនពេល បោះឆ្នោតឆ្នាំ២០១៣ សល់ពេលកន្លះខែ ត្រូវបោះឆ្នោតនោះ លោកហេង ចាន់ធារី បានជេរដៀលត្មះកូនចៅនៅក្រោមបង្គាប់ ដូចឆ្កែឆ្មា ដោយប្រើពាក្យថា “ពួកអាអត់ ខួរ អាភ្នែកខ្វាក់ អាត្រចៀកថ្លង់ អាមាត់គ ។ល។ តើវាស័ក្ដិសមដែរឬទេ មេជេរកូន ចៅយ៉ាងដូច្នេះ?”។ យើងខ្ញុំជាមន្ដ្រីនគរបាល នៅក្រោមបង្គាប់ ចង់សួរទៅលោកប្រធាន ដែលពូកែជេរកូនចៅនោះថា តើលោក ឯងជាប្រធានការិយាល័យបានលុយមក ពីណាទិញផ្ទះ រហូតដល់តម្លៃពី៧០ម៉ឺន ដុល្លារ ទៅ៨០ម៉ឺនដុល្លារ? លោកឯង គ្រាន់តែជាស្នងការរងប្រសូតចេញពី មន្ដ្រីនគរបាលចរាចរនោះសោះ បាន លុយពីណាទៅទិញរថយន្ដ៣ទៅ៤គ្រឿង ហើយទិញផ្ទះនៅបុរីតម្លៃពី៤០ម៉ឺនដុល្លារ ទៅ៥០ម៉ឺនដុល្លារនោះ?
២-កម្លាំង៩០នាក់ ត្រូវបានបង់ប្រាក់ ប្រចាំខែជូនមេនគរបាល ក្នុងម្នាក់ៗ ១០០ដុល្លារ ក្នុង១ខែ (គឺជាមនុស្ស សំខាន់ៗរបស់មេៗ) ។
៣-កម្លាំងធ្វើការថែមម៉ោងទាំង៣ផ្លូវ មាន 8 ផ្លូវព្រះនរោត្ដម ព្រះមុនីវង្ស និង ផ្លូវសំខាន់ៗ ប្រហែល៧០នាក់ ត្រូវបង់ លុយខែម្នាក់ៗជូនលោកមេ៥០ដុល្លារ ។
នៅក្នុងបណ្ដឹងនេះ បញ្ជាក់ផងដែរថា នៅមានអ្នកចូលនិវត្ដន៍មួយចំនួនទៀត កំពុងតែដាក់ខែរថយន្ដ និងស៊ីដាច់ប្រាក់ ឧបត្ថម្ភផ្សេងៗ ដែលថ្នាក់លើបានឧបត្ថម្ភ លើកទឹកចិត្ដកូនចៅ ។ មានមន្ដ្រីតូច តាចស្លូតត្រង់មួយចំនួនខំធ្វើការអស់ រយៈពេលពី៣០-៤០ឆ្នាំ ស្ទើរកន្លះជីវិត ទៅហើយ គ្មានបានបុណ្យស័ក្ដិ គ្មានតួនាទី អ្វីធំដុំទេ បែរជាអ្នកខ្លះទើបចូលធ្វើការ ភ្លាម បានតួនាទី ជាអនុប្រធានការិយា ល័យភ្លាមៗ ។ នេះជាអំពើបក្ខពួកនិយម ពុករលួយនៅក្នុងជួរកម្លាំងនគរបាលចរា ចរផ្លូវគោកយូរឆ្នាំមកហើយ ។
យើងខ្ញុំ ជាមន្ដ្រីនគរបាលចរាចរ ទាំងអស់គ្នា សង្ឃឹមជឿជាក់ និងមាន ជំនឿយ៉ាងមុតមាំថា លោកទេសរដ្ឋមន្ដ្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ ចំពោះករណីខាងលើនេះ ។
នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកហេង ចាន់ធារី ស្នងការរងនគរ បាលរាជធានីភ្នំពេញបានបញ្ចេញប្រតិកម្ម យ៉ាងខ្លាំងមកលើកាសែតនគរវត្ដ និង កាសែតរស្មីកម្ពុជា ដែលបានដកស្រង់ សម្ដីមន្ដ្រីនគរបាលចរាចរមកចុះផ្សាយ ថាមេៗដាក់ខែយកលុយពីក្រុមហ៊ុនដឹក ជញ្ជូន នៅក្នុងកិច្ចប្រជុំ ស្ដីពីបញ្ហាក្រុម ហ៊ុនដឹកជញ្ជូនធុនធ្ងន់ និងក្រុមហ៊ុនដឹក ជញ្ជូនអ្នកដំណើរនៅសាលារាជធានីភ្នំ ពេញ ។
លោកស្នងការរង ហេង ចាន់ធារីបាន លើកឡើងថា សារព័ត៌មានមិនបានសួរនាំពីសាមីអង្គភាពស្រាប់តែចុះផ្សាយតែ ម្ដង ស្រេចតែនឹងចិត្ដ ។
ពាក់ព័ន្ធករណីនេះ នគរវត្ដបានទូរស័ព្ទទៅកាន់លោកស្នងការរង ហេង ចាន់ធារី កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ លោកបញ្ជាក់ថា “ខ្ញុំបានរាយការណ៍ទៅជូនឯកឧត្ដមអភិបាល ថា កាសែតនគរវត្ដបានសួរមកខ្ញុំក្នុង រឿងនេះ ប៉ុន្ដែនៅខាងការិយាល័យគាត់ ទូរស័ព្ទមិនចូល ខ្ញុំក៏សំណូមពរឱ្យខាង កាសែតមុននឹងធ្វើការចុះផ្សាយ មេត្ដា សួរទៅកាន់សាមីអង្គភាព បើគេមិនបាន ឆ្លើតបទេ ចាំខាងកាសែតហ្នឹងចុះតាម វិជ្ជាជីវៈរបស់ខ្លួនទៅ”* ។
លោកហេង ចាន់ធារី កន្លងទៅបានប្រាប់នគរវត្ដថា “ខ្ញុំមិនដែលជេរប្រមាថ ឬប្រើពាក្យអ្វីធ្ងន់មកលើមន្ដ្រីនោះទេ មាន តែការពន្យល់ថា យើងមានភ្នែក មាន ច្រមុះ ត្រចៀក ដឹងអស់ហើយ ពីបទបញ្ជា របស់សាលារាជធានីភ្នំពេញ ក៏ដូចថ្នាក់ លើ ដូច្នេះអស់លោកត្រូវតែអនុវត្ដឬ ទទួលខុសត្រូវឱ្យបាន បង្ក្រាបទៅលើការ ដឹកជញ្ជូនធ្ងន់ ដឹកសំពីងសំពោងជាដើម”។ លោកស្នងការរងបញ្ជាក់ថា ការប្ដឹងឬ ការសរសេរជាលិខិតអនាមិកនេះ អាច ជារឿងខឹង ទៅលើនាយការិយាល័យ ដែល មួយរយៈនេះគាត់ស្ដីបន្ទោស និងដកតួនាទី បន្ទាប់ពីពួកគេបានចាប់ម៉ូតូ រថយន្ដ យកលុយ ហើយមិនបានធ្វើវិក្កយបត្រ លិខិតស្នាមត្រឹមត្រូវ សុទ្ធតែជារឿងខុស និងទទួលរងនូវការរិះគន់ពីប្រជាពលរដ្ឋ ប៉ុណ្ណោះ ។ ដោយឡែកការប្ដឹងតវ៉ាណា មួយនោះជាសិទ្ធិរបស់គេ ។
លោកចេវ ហាក់ នាយការិយាល័យ នគរបាលចរាចរផ្លូវគោករាជធានី ភ្នំពេញធ្លាប់បានប្រាប់នគរវត្ដតាមទូរស័ព្ទថា រឿងមន្ដ្រីណាប្ដឹង ជាសិទ្ធិរបស់ពួកគាត់ ពីព្រោះគ្មាននរណាម្នាក់ប្រព្រឹត្ដអំពើពុករលួយយកលុយដាក់ខែដូចការលើក ឡើងនោះទេ ។ លោកបានបញ្ជាក់ថា ករណីលោកនាយការិយាល័យ មានបក្ខ ពួកនិយមនោះ សួរថាបើបក្ខពួកនិយម តើមានមន្ដ្រីបំពេញការងារតាមផ្លូវនោះ ទេ? ហើយអាចដឹកនាំគ្រប់គ្រងកម្លាំងពី ៥០០នាក់ទៅ៦០០នាក់បានដែរឬទេ? ពី ព្រោះថាស្ទើរតែគ្រប់គោលដៅនិងកន្លែង ស្មុគស្មាញ កកស្ទះត្រូវតែមានកម្លាំង បញ្ជា សម្រួល និងរៀបចំសណ្ដាប់ធ្នាប់ ចរាចរណ៍ ។ លោកចេវ ហាក់បន្ដថា មានកម្លាំងនគរបាលចរាចរ៩០នាក់ត្រូវ បង់ឱ្យមេក្នុងម្នាក់ៗ១០០ដុល្លារ ក្នុង១ខែ សួរថា ពួកគាត់ទាំង៩០នាក់យកលុយពី ផ្ទះមកឱ្យមេឬយ៉ាងណា?
លោកប៉ា សុជាតិវង្សអភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញនាព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ ឆ្លើយតបទៅនឹងលោកស្នងការរងហេង ចាន់ធារីប្រតិកម្មជាមួយកាសែត លោកអភិបាល បានថ្លែងថា “រឿងនេះអត់អីទេ ជាបាតុ ភាពដែលកើតមាន យើងមិនបាច់រកខុសត្រូវជាមួយអ្នកកាសែតទេ នាំវែងឆ្ងាយ ហើយយើងកុំប្រើវិធីឆ្លងឆ្លើយក៏មិនល្អ ។ បញ្ហាសំខាន់ ដូចដែលថ្នាក់ដឹកនាំយើងថា ឱ្យយើងឆ្លុះកញ្ចក់ឱ្យយើងដុះក្អែល ហើយបើដុះក្អែលមិនស្អាតទេ ត្រូវព្យាបាលដោយវះកាត់ ឬព្យាបាលដោយលេបថ្នាំ ហើយយើងត្រូវខិតខំ ក្នុងនាមយើងជាថ្នាក់ដឹកនាំត្រូវទទួលយកទៅរាល់មតិទិះតៀន ប៉ុន្ដែគ្រាន់តែថា វាពិតឬមិនពិត យើងត្រូវតែមានមូលហេតុឱ្យបានច្បាស់លាស់ ”។
លោកអភិបាលរាជធានីភ្នំពេញបាន ណែនាំថា“យើងមិនត្រូវស៊ីសងគ្នានៅលើ ទំព័រកាសែតនោះទេ យើងត្រូវគិត ប្រយោជន៍សាធារណៈជាធំ មិនចង់រក ខុសរកត្រូវក្នុងរឿងនេះទេ បាតុភាពបែបនេះវាសាមញ្ញទេ វាងាយយល់ទេ ប៉ុន្ដែបញ្ហានេះ ត្រូវតែធ្វើការកែលម្អបែបណា គួរគិតបែបណា គួរខិតខំធ្វើការឱ្យបានល្អ ទៅវាចប់រឿងទៅហើយ” ។
លោកប៉ា សុជាតិវង្សបន្ដថា “នៅថ្ងៃនេះ ថ្ងៃទី២០ ខែសីហា មានរឿងបែកធ្លាយមួយថា ប៉ូលិសចរាចរបានប្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទងទៅនឹងមេប៉ូលិសយកលុយដាក់ខែពីក្រុមហ៊ុនដឹកជញ្ជូន ។ គេបានប្ដឹងថា តាំងពីថ្នាក់ដឹកនាំថ្នាក់ស្នងការរហូតមក មានការជំរិតឱ្យខាងក្រោម បង់ថ្លៃឱ្យខ្លួនផង និងមានការទាក់ទងដាក់ខែជាមួយក្រុមហ៊ុនដឹកជញ្ជូនផង ” ។
ពាក់ព័ន្ធទៅនឹងបណ្ដឹងខាងលើនេះ លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួួយ កាលពីរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ បានប្រាប់នគរវត្ដតាមទូរស័ព្ទថា លោកមិនទាន់បានទទួលពាក្យបណ្ដឹងពីនគរបាលចរាចរនេះនៅឡើយទេ ។
គួររំលឹកថា បើសិនជានាយ នាយរង ការិយាល័យនគរបាលចរាចររាជធានីភ្នំពេញពិតជាតម្រូវឱ្យមន្ដ្រីបង់ប្រាក់ប្រចាំខែសម្រាប់ពួកគេឈរតាមគោលដៅ និងដាក់ខែពីរថយន្ដធុនធ្ងន់ចូលក្រុងអាចជារឿងខុសច្បាប់ ។ បញ្ហានេះនឹងបង្ខំចិត្ដឱ្យមន្ដ្រីនគរបាលបំពេញភារកិច្ច តួនាទី ខុសពីគោលការណ៍ថ្នាក់លើដូច ជាតម្រូវឱ្យអ្នកបើកបរបង់ប្រាក់គ្មានវិក្កយបត្រត្រឹមត្រូវជាដើម ។ ម្យ៉ាងវិញទៀត បើយកលុយពីរថយន្ដធុនធ្ងន់ចូលក្រុងនោះកាន់តែបំពានទៅនឹងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ឬក៏យកការហាមឃាត់នេះទៅជាទាញយកប្រយោជន៍ផ្ទាល់ខ្លួនក៏ថាបាន ។
គេសង្កេតឃើញថា នគរបាលចរាចរ ដែលឈរនៅតាមផ្លូវ និងទីតាំងឈរជើង ពិតជាលះបង់កម្លាំងកាយចិត្ដ មិនគិតពី ភាពនឿយហត់ ក្ដៅរងា ញ័រញាក់ដើម្បី បំពេញការងារសម្រួលចរាចរណ៍ ។ ប៉ុន្ដែ ករណីខ្លះមន្ដ្រីនគរបាលឈរជើងនៅតាម គោលដៅ ដូចជា លើកំណាត់ផ្លូវសហ ព័ន្ធរុស្ស៊ី កែងផ្លូវណតប្រ៊ីដ ស្ថិតក្នុងភូមិ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានវត្ដមាន មន្ដ្រីនគរបាលចាំចាប់រថយន្ដតូចធំ និង អ្នកបើកបរម៉ូតូអត់ស្លាកលេខ អត់ពាក់ មួក ខ្វះបច្ចេកទេស តម្រូវឱ្យបង់ប្រាក់ តកន្ទុយគ្នាដូចហែកឋិន ក្នុងនោះដូចជា មិនមានការចេញវិក្កយបត្រសោះឡើយ ។
ដោយឡែកចំពោះរថយន្ដធុនធ្ងន់ឆ្លងកាត់ វិញ មន្ដ្រីនគរបាលចរាចរបានប្រើប្រាស់ ជនស៊ីវិលចាំឈរយកលុយពីរថយន្ដក្នុង ២៤ម៉ោងលើ២៤ម៉ោង ចាប់ពី២ពាន់ រៀលទៅ៥ពាន់រៀល ១ម៉ឺនឬ២ម៉ឺនរៀល ហើយករណីខ្លះទៀតត្រឹម១ម៉ឺនឬ២ម៉ឺន រៀលមិនយកទេ ដោយសម្លុតគំរាមឱ្យ ម្ចាស់រថយន្ដរកឯកសារពាក់ព័ន្ធ ឬក៏ តម្រូវឱ្យបង់ប្រាក់ចាប់ពី១០ដុល្លារឡើង ទៅ ។ បញ្ហាទាំងអស់នេះហើយដែលគេ សង្ស័យថា ពួកគាត់បង្ខំចិត្ដធ្វើបែបនេះ ទាំងបំពានច្បាប់ខុសពីគោលការណ៍ថ្នាក់ លើ និងរងនូវការរិះគន់ពីមជ្ឈដ្ឋានទូទៅ ក៏ដើម្បីរកប្រាក់ទៅបំពេញឱ្យថ្នាក់លើក៏ អាចថាបាន ៕
ដោយ៖ សុខខេមរា