ជម្លោះពាក្យសំដីជាមួយប្រពន្ធធ្វើចិត្តធ្ងន់មិនបានទាញកាំភ្លើងAKបាញ់ផ្អើលអ្នករស់នៅក្នុងបុរីសម្បត្តិមានហេង

ចែករំលែក៖

ភ្នំពេញ ៖ មន្ត្រីនគរបាលជាតិមួយរូបបានធ្វើអោយ ដល់ប្រជាពលរដ្ឋរស់នៅក្នុងបុរីសម្បត្តិមានហេង មានការភ័យខ្លាដោយសារតែមន្ត្រីនគរបាលរូបនោះមានឋានៈយសស័ក្តិនិងតួនាទីជាអ្នកចេះច្បាប់តែហ៊ានបំពានច្បាប់ក្នុងជម្លោះពាក្យសំដីជាមួយប្រពន្ធបន្តិចបន្តួចប៉ុណ្ណោះស្រាប់ទៅបើកទ្វារថយន្តទាញកាំភ្លើងAKបាញ់ប្រហាទៅលើអាកាស់ជាច្រើនគ្រាប់ រួចហើយបើករថយន្តគេចខ្លួនបាត់ ។

ករណីមន្ត្រីនគរបាលប្រើប្រាស់អាវុធAK បាញ់គំរាមស្ត្រីជាប្រពន្ធនេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥,៤០នាទីល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៧ នៅចំនុចមុខផ្ទះលេខ២៦៤ ក្នុងបុរីសម្បត្តិមានហេង ក្រុមទី១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
ជនបង្កការផ្ទុះអាវុធដោយសារស្រវឹងស្រានេះ មានឈ្មោះស្វាយ ពិសិដ្ឋ ភេទ ប្រុស អាយុ៣៤ឆ្នាំ ជាមន្ត្រីនគរបាលជាតិបំរើការនៅ នា យកដ្ឋានស្ថិតិប្រជាពលរដ្ឋ នៃអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្មក្រសួងមហាផ្ទៃ ។

តាមប្រភពពត៍ពីនគរបាលព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានអោយដឹងថា មុនពេលកើតហេតុមន្ត្រីនគរបាលចិត្តភ្លើងរូបនេះបានផឹកស៊ីជា មួយមិត្តភក្តិ២នាក់ទៀតនៅក្នុងផ្ទះរបស់ ។ ពេលផឹកអស់ស្រាបៀជាង១កេសម្នាក់ស្រវឹងបើកភ្នែកស្ទើមិនរួច ហើយបែកគំនិតចេញទៅផឹកនៅកន្លែងមួយផ្សេង ។ លុះដល់ពេលល្ងាចជនបង្កបានបើករថយន្តរបស់ខ្លួនម៉ាកហាយឡិនឌ័រ ត្រឡប់មកផ្ទះវិញ ។ ពេលមក ដល់អត់ឃើញប្រពន្ធនៅផ្ទះទេគឺនាងទៅចូលរួមកម្មវិធីជាមួយផ្ទះអ្នកជិតខាង ចំណែកស្ត្រីជាប្រពន្ធពេលឃើញប្តីត្រឡប់មកផ្ទះវិញក៍មកបបួលទៅផឹកស៉ីនិងច្រៀងខារ៉ានៅផ្ទះអ្នកជិតខាង ស្រាប់តែមិនដឹងជាខឹងរឿងអ្វីនោះទេបុរសជាប្តីបានប្រើពាក្យសំដីធ្ងន់ៗនិងអសុរស ។ ដោយទ្រាំនិងពាក្យសំដីរបស់ប្តីមិនបានស្ត្រីជាប្រពន្ធបានតបតទៅវិញ ធ្វើអោយបុរសជាប្តីទប់កំហឹងមិនបានក៍ស្ទុះទៅបើទ្វារថយន្តហាយឡិនឌ័រ ទាញកាំភ្លើងអាការ បាញ់ឡើងលើអស់ជាច្រើនគ្រាប់ ។ គ្រានតែលឺសម្លេងផ្ទុះអាវុធដូចបង្ក្រាប់បទល្មើសឧក្រិដ្ឋភ្លាម កូនចៅប្រជាពលរដ្ឋរស់នៅក្នុងបុរីសម្បត្តិមានហេង ដែលកំពុងលេងសប្តាហ៍បានរត់ប្រសាចសំដៅទៅផ្ទះរបស់ខ្លួន ។

ប្រភពបានបន្តថា ករណីបាញ់បរហាទៅលើអាកាសនេះមិនមានបង្កគ្រោះថ្នាក់ដលប្រជាពលរដ្ឋនោះឡើយ ។ បើតាមការចុះទៅពិនិត្យនៅកន្លែងកើតហេតុសមត្ថកិច្ចរកឃើញសំបកកាទូស្សជាប្រភេទគ្រាប់កាំភ្លើងAKចំនួន៥គ្រាប់ ចំណែកជនបង្កការផ្ទុះអាវុធបានបើករថយន្តគេចខ្លួនបាត់ហើយ ។
តាមពត៌មានចុងក្រោយបានអោយដឹងថា ឥឡូវនេះនាយឧត្តមសេនីយ៍នេត សាវឿន អគ្គស្នងការនគរបាលជាតិបានចេញបញ្ជាអោយសមត្ថកិច្ចស្វែងរកចាប់ខ្លួនមន្ត្រីនគរបាលឈ្មោះស្វាយ ពសិដ្ឋ នោះហើយដើម្បីចាត់ការតាមនីតិវិធី ៕   សណ្តោស

...

e13ef85b-70e6-4892-85c1-173237546670 fe739d16-fbc4-4f09-8e13-21fa3a214197 1ccf2a7d-f5af-47c2-99b4-d363b74327c2 7cc07dcf-9e35-4b87-af3f-2d160d95fe8f 170b2b7f-bcc8-4447-b0f4-5615207f3838 abeab445-061e-406e-b56f-6b5692c6f33b

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print