អាល្លឺម៉ង់ រិះគន់ប្រធានាធិបតីទួរគីដែលវាយប្រហារទៅលើលោកស្រីមែរគែល

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយនៅ ថ្ងៃទី១៩ ខែមីនា ថា អាល្លឺម៉ង់ បានថ្កោលទោសយ៉ាងខ្លាំងទៅដល់ប្រធានាធិបតីទួរគី លោក Tayyip Erdogan ដោយចាត់ ទុកថា លោក អ៊ែរ ដូហ្គាន បានដើរហួស កំណត់ ពេលចោទប្រកាន់ អធិការបតី អាល្លឺម៉ង់ អែនហ្គែលឡា មែរគែលប្រើ ប្រាស់គោលនយោបាយ ហ្វាស៊ីស»។

ឆ្លើយតបនឹងបទសម្ភាសន៍របស់សារព័ត៌មាន Passauer Neue Presse រដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ លោក Sigmar Gabriel បានបញ្ជាក់ថា «យើងមានការយល់យោគ តែមិនល្ងង់នោះឡើយ។ដូច្នេះខ្ញុំបានប្រ កាសប្រាប់ភាគីទួរគីថា បានដើរហួសព្រំដែន ហើយ»។

កន្លងមក លោកអ៊ែរដូហ្គាន បានប្រើ សម្តីវាយប្រហារទៅ លោកស្រីមែរគែល ក្រោយពេល ចោទប្រកាន់ អធិការបតី អាល្លឺម៉ង់ថា ប្រើប្រាស់យុទ្ធសាស្ត្រហ្វាស៊ីស បង្កឲ្យមានវិវាទរវាងទួរគីនិងអាល្លឺម៉ង់ កាន់តែខ្លាំងឡើង។

សកម្មភាពរបស់ទួរគីនាពេលកន្លងមក បានដំឡើងសំឡេងកាន់តែខ្លាំងដាក់មេ ដឹកនាំ អឺរ៉ុប។ ប្រធានាធិបតីទួរគី លោកអ៊ែរ ដូហ្គានបានព្រមានចាត់វិធានការតបវិញ បន្ទាប់ពីយន្តហោះរបស់រដ្ឋមន្រ្តីការបរទេស ទួរគី ត្រូវបានអាជ្ញាធរហុល្លង់ ហាមមិនឲ្យ ចុះចត។ ប្រមុខការបរទេសទួរគីមាន គម្រោងធ្វើដំណើរទៅប្រទេសហុល្លង់ ដើម្បី ស្វែងរកការគាំទ្រពីប្រជាជនទួរគីនៅបរ ទេសក្នុងការបោះឆ្នោតប្រជាមតិនៅទួរគី។

រដ្ឋាភិបាល ទួរគីខឹងសម្បាខ្លាំងណាស់នឹងចំណាត់ការរបស់អាជ្ញាធរហុល្លង់ ដែលបានហាមមិនឲ្យយន្តហោះដឹករដ្ឋមន្រ្តីការបទេសទួរគី ចុះចត កាលពីថ្ងៃសៅរ៍មុននៅ ទីក្រុងរ៉ូតាដាម ប្រទេសហុល្លង់។ នៅក្នុង ក្បួនមហាជន រៀបចំនៅទីក្រុងអ៊ីស្តង់ប៊ូល លោកប្រធានាធិបតីទួរគី រេស៊ីប អ៊ែរដូហ្គានបានប្រតិកម្មចាត់ទុកហូល្លង់ថា ហ្វាស៊ីស និងជាសំណល់របស់ពួកណាហ្ស៊ី។ នៅក្នុង សម្តីព្រមានខ្លាំង លោកអ៊ែរដូហ្គាន បាន និយាយយ៉ាងដូច្នេះថា “ស្តាប់ឲ្យបាន ហុល្លង់ អ្នកអាចហាម តាមចិត្តចង់ មិនឲ្យយន្តហោះរដ្ឋមន្រ្តីទួរគីចុះចត ប៉ុន្តែចាំ មើលវិញ តើយន្តហោះហុល្លង់នឹងចុះចតបានយ៉ាងម៉េចនៅទួរគី”។

សង្រ្គាមពាក្យសម្តី និងជម្លោះការទូត រវាងទួរគី ជាមួយនឹងប្រទេសនៅអឺរ៉ុប កាន់តែធ្លាក់ធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ បន្ទាប់ ពីចោទរដ្ឋាភិបាលហុល្លង់ថា ជាសំណល់ របស់ណាហ្ស៊ី ប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្គាន នៅបានចោទប្រកាន់ ប្រទេសហុល្លង់ថា ជាអ្នកទទួលខុសត្រូវលើការសម្លាប់រង្គាលប្រជាជនអិស្លាម នៅក្នុងសង្រ្គាមប្រទេសអតីតយូហ្គោស្លាវី។ សង្រ្គាមពាក្យសម្តីរវាងទួរគីនឹងបណ្តាប្រទេសអឺរ៉ុប នៅថ្ងៃពុធ ទី១៥ ខែមីនា បាន ឈានរាលដាល ទៅដល់ការផ្តាច់ទំនាក់ទំនងសហប្រតិបត្តិការរវាងទួរគី ជាមួយ សមាជិកអង្គការអូតង់។

ពីរសប្តាហ៍មកនេះ ទួរគីបានជេរប្រទេច ផ្តាសា មិនលស់ពេលដល់ បណ្តាប្រទេស អឺរ៉ុប ជាពិសេស អាល្លឺម៉ង់ ហើយនិងហុល្លង់ ដែលបានហាមឃាត់មិនឲ្យរដ្ឋមន្រ្តីទួរគី ចូលធ្វើឃោសនា ស្តីពីបោះឆ្នោតប្រជា មតិទួរគី នៅក្នុងចំណោមប្រជាជនទួរគី ដែលរស់នៅបរទេស។

“អាល្លឺម៉ង់ អនុវត្ត វិធីសាស្រ្តរបស់ពួកណាហ្ស៊ី។ អាល្លឺម៉ង់ កំពុងគាំទ្រពួកភេរវកម្ម និងកំពុងជំរុញ ឲ្យមានសំឡេង« ទេ» នៅក្នុងការបោះឆ្នោត ប្រជាមតិនៅទួរគី” នេះជាការលើកឡើង របស់ប្រធានាធិបតីទួរគី លោក រេស៊ីប អ៊ែរដូហ្គាន ដែលបានចោទប្រកាន់ ប្រ ទេសហុល្លង់ថា ជាប្រទេសសំណល់ពីពួក ណាហ្ស៊ី និងហ្វាស៊ីស ៕

erdogan-si Merkel Merkel

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print