ខេត្តកណ្តាល៖ លោក ណឹម ម៉េង ត្រូវបានដែលគណបក្សប្រជាជនតែងតាំងជាគណពង្រឹងមូលដ្ឋានឃុំបារគូ ហើយលោកបានលើកគំរោងស្ថាបនាជួសជុលផ្លូវលំ សម្រាប់ប្រជាជនប្រើប្រាស់ជាប្រយោជន៍សាធារណ ហើយបច្ចុប្បន្នត្រូវបានពលរដ្ឋនៅក្នុងឃុំបារគូទាំង៧ភូមិសាទរ គ្រប់ៗគ្នាដោយសារលោកស្គាល់សុខទុក្ខប្រជាពលរដ្ឋនៅទីនោះ។ ជាក់ស្តែងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ នេះលោក ណឹម ម៉េង បានចំណាយថវិការផ្ទាល់ខ្លួនដើម្បីជួយ ជួសជុលផ្លូវលំចូលទៅភូមិឃ្មត់ ដែលមាន ប្រវែង២.០៥០ម៉ែត្រ។ មិនតែប៉ុណ្ណោះលោកបន្តជួសជុលផ្លូវជូនប្រជាពលរដ្ឋនៅ៦ភូមិទៀត។
លោក ឈុន សឿន ជំនួយការលោក ណឹម ម៉េង ដែលឈរជើងមើលការខុសត្រូវ ក្នុងការដ្ឋានជួសជុលផ្លូវបានប្រាប់អ្នកយកពត៌មាននគរវត្តថា ដោយមានការចង្អុរ បង្ហាញពីលោក ណឹម ម៉េង ឲ្យលោកមើលការខុសត្រូវក្នុងកាជួសជុលផ្លូវលំក្នុងឃុំ បារគូទាំងមូល លោកបានចាប់អនុវត្តន៍ពី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ជាជំហ៊ាន ដំបូងនៅភូមិឃ្មត់ដែលមានប្រវែងផ្លូវ ២.០៥០ម៉ែត្រ ហើយនឹងបន្តធ្វើនៅភូមិ ទាំង៦ទៀតក្នុងឃុំឲ្យហើយជាស្ថាពរមុនពេលចូលឆ្នាំខ្មែរខាងមុខនេះ៕ ឡូ សំអាត














