ប្រធានាធិបតីហ្វុីលីពីន៖ យើងមិនអាចរារាំងចិនដែលសាងសង់នៅប្រជុំកោះមានវិវាទបានទេ

ចែករំលែក៖

ប្រធានាធិបតិហ្វុីលីពីន លោកឌុយទែ តេ កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៧ បានប្រកាសថា ប្រទេសនេះមិនអាចរារាំងចិនធ្វើសកម្មភាព សាងសង់កោះសិប្បនិមិត្ត នៅតំបន់ប្រជុំកោះលិចទឹក Scarborough នោះឡើយជាតំបន់ដែលមានវិវាទរវាងប្រទេសទាំង២។

សារព័ត៌មាន AFP បានដកស្រង់សម្តីប្រធានាធិបតីហ្វុីលីពីនបានបញ្ជាក់ថា«យើង មិនអាចរារាំងចិនធ្វើការងារបស់គេឡើយ »។ ការបញ្ចជាក់ខាងលើរបស់លោកឌុយ ទែតេ មុនពេលដែលលោកបំពេញទស្សនកិច្ចទៅកានប្រទេសមីយ៉ានម៉ា ។

Scarborough គឺជាកោះដែលមានវិវាទរវាងចិននឹងហ្វុីលីពិនស្ថិតនៅតំបន់សមុទ្រចិនភាគខាងត្បូង មានចម្ងាយពីកោះ Luzon របស់ហ្វុីលីពីនប្រមាណ២៣០គីឡូម៉ែត្រ ។ ចិនគ្រប់គ្រង ប្រជុំកោះស្កែបូរ៉ូតាំងពីឆ្នាំ ២០១២ ហើយតែងតែ រារាំង ក្រុមអ្នកនេសាទហ្វុីលីពីនចូលទៅទីនោះដើម្បីនេសាទ ត្រី ។
ប៉ុន្តែ ក្រោយពេលដែល ប្រធានាធិបតីហ្វុីលីពីនបំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីឆ្នាំ២០១៦ ចិនបានអនុញ្ញាត ឲ្យអ្នកនេសាទហ្វីលីពីនចូលទៅទីនោះដើម្បី នេសាទបានធម្មតាវិញ។

លោកឌុយ ទែតេ និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា « លោកអ្នកចង់ឲ្យខ្ញុំ ធ្វើអ្វី?ប្រកាសសង្គ្រាមជាមួយចិនឬ? ខ្ញុំមិន អាចឡើយ ប្រសិនបើធ្វើបែបនេះ ថ្ងៃស្អែក យើងនឹងបាត់បង់ អ្វីគ្រប់យ៉ាង ក្នុងនោះ មានកម្លាំងទាហាន ប៉ូលិស និងយើងទាំង អស់គ្នា ហើយប្រទេសជាតិរងការបំផ្លាញ»។ លោកបញ្ជាក់ទៀតថា ប្រសិនបើមាន ឱកាស លោកនឹងនិយាយទៅកាន់មេដឹក នាំចិនថា « ទុកឲ្យតំបន់សមុទ្រនោះពង្រីក ធំជាងនេះ ហើយសូមកុំរំខានដល់កម្លាំងយ៉ាមល្បាត និងអ្នកនេសាទរបស់ប្រជាជនយើងឲ្យសោះ»។

កន្លងមករដ្ឋមន្ត្រីការពារជាតិហ្វុីលីពីន លោក លោក Delfin Lorenzana បាន បញ្ជាក់ថា ចិនបានបញ្ជូននាវារុករករ៉ែទៅ កាន់តំបន់ Benham Rise ហើយសំចត់ នៅទីនោះរាប់ខែឯណោះ ។ សេចក្តីប្រណកាសរបស់រដ្ឋមន្ត្រីការពារជាតិ បង្កក្តីបារម្ភ យ៉ាងខ្លាំង ដល់ហ្វុីលីពីន ដែលត្រូវបាត់បង់ ផលប្រយោជនជាច្រើននៅទីនោះ។

កន្លងមកប្រធានាធិបតី ឌុយ ទែតេ បាន បញ្ជាក់ថា ប្រសិនបើ ចិនមានបំណងខួងយករ៉ែនៅតំបន់ទាំងនោះមែន ហ្វុីលិពីន នឹងប្រើប្រាស់សេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលក្នុងការរារាំងចិនជាមិនខាន ។ រដ្ឋាភិបាលហ្វីលីពីន មានការយោគ យល់ចិនជាច្រើន ដោយមិនចង់បង្កជម្លោះ ជាមួយចិនដែល ធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចប្រទេសនេះ៕

244_rodrigo-duterte-1489983435437 shoal

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print