សន្តិភាពក្នុងប្រទេសស៊ីរីនៅតែខ្មៅងងឹតដដែល

ចែករំលែក៖

ការខិតខំស្វែងរកសន្តិភាពនៅក្នុងប្រទេសស៊ីរី មិនមានប្រសិទ្ធភាពនោះឡើយ ដោយសារតែ ភាគីប្រឆាំងស៊ីរី មិនមានវត្ត មានក្នុងកិច្ចចរចា នៅក្រុង Astana ដែលជា ហេតុធ្វើឲ្យ សន្តិភាពនៅក្នុងប្រទេសនេះ គ្របដណ្តប់ដោ យសភាពខ្មៅងងឹតដដែល។

នៅពេលនេះ កងកម្លាំងរក្សាសន្តិសុខ របស់ស៊ីរី បានប្រឈមមុខ ទៅនឹងក្រុមបះបោរសាជាថ្មីនៅតំបន់ជាយក្រុងដាម៉ាស ភាគខាងកើត ។កាំភ្លើងធំ និងគ្រាប់រ៉ុកែ្កត ត្រូវបានប្រើប្រាស់ដោយក្រុមបះបោរដែលបានវាយប្រហារ មកចំកណ្តាលទីក្រុង ដាម៉ាស យ៉ាងគួរឲ្យភ្ញាក់ផ្អើលជាមួយនឹងការបំផ្ទុះ រថយន្តផងដែរ កាលពីថ្ងៃអាទិត្យ កន្លងទៅនេះ។

ក្រុមអ្នកអង្កេតការណ៍ សិទ្ធិមនុស្សប្រចាំ ប្រទេសស៊ីរី បាននិយាយថាជាការឆ្លើយ តបរដ្ឋាភិបាលស៊ីរី បានវាយប្រហារតាម អាកាស រហូតទៅដល់៣០ដងទៅ លើទីតាំងឈរជើងរបស់ក្រុមបះបោរវិញផង ដែរ។

នៅក្នុងកិច្ចប្រជុំស្វែងរកសន្តិភាព ដែល បានធ្វើឡើងជាលើកទី៣នៅទីក្រុង Astana ដោយមានការគាំទ្រ ពីរុស្ស៊ី អ៊ីរ៉ង់និងទួរគី ស្រាប់តែមិនសម្រេចដូចចិត្ត ដោយមាន ការធ្វើពហិការពីខាងភាគីប្រឆាំងស៊ីរីដែលសោកស្តាយចំពោះការបន្តវាយប្រហាររុស្ស៊ី នៅតំបន់កាន់កាប់ដោយពួកឧទ្ទាមស៊ីរីនិងចំពោះការមិនសូវអើពើរបស់ក្រុងមូស្គូ ដែលមិនបាន ក្រើនរំលឹកទល់កងទ័ពស៊ីរី ឲ្យគោរពតាមបទឈប់បាញ់នោះឡើយ។

ក្នុងឋានៈជាដៃគូដ៏ចម្បងនៃរបបលោកប្រធានាធិបតីស៊ីរី Bachar al Assad រុស្ស៊ី បានសម្តែងការងឿងឆ្ងល់ ចំពោះពួកឧទ្ទាម ស៊ីរីដែរ អវត្តមានមិនបានចូលរួមកិច្ចចរចា។ ចំណែកក្រុង Damasចោទក្រុង Ankara ថា មិនបំពេញតាមអភិក្រមក្រុង Astana ។ គិត តាំងពីដើមឆ្នាំនេះមក ក្រុង Astana រដ្ឋធានីកាហ្សាក់ស្ថានបានរៀបចំកិច្ចលើកទៅហើយ រវាងជំនួបស្តីអំពីស៊ីរីគឺ កាលពីថ្ងៃ២៣-២៤ មករានិង កាលពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០១៧ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក SergueiLavrov កាលពីថ្ងៃម្សិលមិញបង្ហើប ឲ្យដឹងថា លោកបានទាក់ទងជាមួយមេ បញ្ជាការមួយចំនួននៃក្រុមពួកឧទ្ទាមស៊ីរីដែលមិនព្រម ចូលរួមកិច្ចចរចា ដើម្បីស្វែង រកសន្តិភាពនៅប្រទេសសុីរី ។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskovចាត់ទុកស្ថានការណ៍ ថា ប្រទេសសុីរីសាំញ៉ាំ ក្រៃលែង។ តាម សំដីគាត់ ៖បរិបទនៃការពិភាក្សា ធ្លាក់ក្នុង ភាពស្មុគស្មាញ ដោយមកពីគោលជំហរ ខុសគ្នាប្រកាន់យកដោយបណ្តាសាមីប្រទេសទោះយ៉ាងណាក្តីក៏ការងារនៅតែបន្តទៅ៕

aa

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print