ភ្នំពេញ៖ បុរសម្នាក់បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍បន្ទាប់ពីផឹកស្រាស្រវឹងពេលយប់ហើយទុកម៉ូតូក្នុងបន្ទប់ដោយភ្លេចចាក់សោខាងក្នុងខណៈភ្ញាក់ឡើងក៏បាត់ម៉ូតូមិនដឹងទៅណាបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលមួយកន្លែងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះរសៀលថ្ងៃទី២១ ទើបធ្វើដំណើរមកកាន់នគរបាលប៉ុស្តិ៍ចោមចៅ ប្តឹងសុំការអន្តរាគមន៍។
ម៉ូតូដែលបានបាត់នោះម៉ាហុដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខស្វាយរៀង 1I-2973 ជាកម្មសិទ្ធិរបស់ឈ្មោះបឹុង សុខា ២៨ឆ្នាំ មុខរបរធ្វើការោងចក្រ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្ដីម្ចាស់ម៉ូតូបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បានមកពីផឹកសីុជាមួយមិត្តភក្តិដោយសារតែស្រវឹងផងនោះក៏យកម៉ូតូក្នុងបន្ទប់ជួលហើយដេកក្បែរម៉ូតូទៅដោយភ្លេចចាក់សោ លុះវេលាម៉ោង១១យប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ ភ្ញាក់ឡើងស្រាប់តែបាត់ម៉ូតូពីក្នុងបន្ទប់មិនដឹងទៅណាទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយមកនៅវេលាម៉ោង១រសៀល ថ្ងៃទី២១ ខែដដែល ទើបធ្វើដំណើរទៅកាន់នគរបាលប៉ុស្តិ៍ចោមចៅដើម្បីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍៕ សុខាសនជ័យ
...