ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldoបានចូលរួមសម្តែងហាត់ប្រាណក្នុងពេលគាត់បើកសម្ពោធក្លិបថ្មីរបស់គាត់ដែលមានឈ្មោះ CR7 Crunch Fitness។
ក្រៅពីជោគជ័យក្នុងវិស័យបាល់ទាត់ដោយឈ្នះពានរង្វាន់ Ballon d’Or winner ចំនួន៥សម័យ កីឡាករRonaldoបានបែរមកបើកក្លិបហាត់កាយសម្ព័ន្ធវិញនៅក្នុងទីក្រុង Madridប្រទេសអេស្ប៉ាញ។ នៅក្នុងពេលសម្ពោធក្លិបគាត់បានបង្ហើបពីវិធីសាស្រ្តដែលជួយឲ្យគាត់មានរូបរាងសង្ហា។
អតីតកីឡាកររបស់ក្លិបបិសាចក្រហមCristiano Ronaldoបានថ្លែងប្រាប់អ្នកសារព័ត៌មានថា “គាត់ហាត់បែបអង្គុយនិងឈរចំនួន២០០ទៅ៣០០ដងជារៀងរាល់ថ្ងៃ តែសម្រាប់ព័ត៌មានដែលថាគាត់ធ្វើបាន ៣០០០ដងក្នុងមួយថ្ងៃនោះគឺមិនពិតទេ។ វាមិនមែនជាការល្អទេប្រសិនបើយើងធ្វើវាច្រើនដងនោះដែលអាចបង្កឲ្យយើងឈឺ ខ្នង” ។
ចំណែកមិត្តស្រីថ្មីរបស់ Ronaldo នាង Georgina Rodriguez ក៏បានទៅចូលរួមពិធី សម្ពោធក្លិបហាត់ប្រាណថ្មីហើយអង្គុយ មើល Ronaldo សម្តែងនិងផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានផងដែរ ៕ ដេវីត