កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ មន្ត្រីអ្នកនាំពាក្យរបស់សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា នឹងទទួលស្វាគមន៍ការទៅដល់សេតវិមានរបស់អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀង ផូត្រុង នាថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដើម្បីពិភាក្សាផ្តោតសំខាន់ទៅលើទំនាក់សហប្រតិបត្តិការទ្វេភាគី និងបញ្ហានៅលើពិភពលោកផងដែរ។
សេចក្តីថ្លែងការណ៍របស់លោក Josh Earnest អ្នកនាំពាក្យរបស់សេតវិមានបានបញ្ជាក់ថា លោកអូបាម៉ា រំពឹងថានឹងពិភាក្សាជាមួយលោក ត្រុង នៅក្នុងបញ្ហាជាច្រើនដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថែមទៀតរវាងប្រទេសជាដៃគូទាំងពីរ ។ ការពិនិត្យឡើងវិញទំនាក់ទំនងរយៈពេល២០ឆ្នាំកន្លងមក បន្ទាប់ពីប្រទេសទាំងពីរបានរឹតចំណងការទូតជាមួយគ្នា។
អ្នកនាំពាក្យបន្តថា ប្រធានាធិបតីអូបាម៉ា ស្វាគមន៍ចំពោះឱកាសពិភាក្សាបញ្ហាទាំងនេះ រួមមានភាពជាដៃគូ Trans-Pacific សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការការពារជាតិជាឧបតោភាគីផងដែរ ៕