ផ្ទុះឡចំហាយទឹកសម្រាប់អ៊ុតខោអាវក្នុងរោងចក្រ ខ្ទាតត្រូវកម្មការិនីម្នាក់ស្លាប់នឹងកន្លែង និង៧នាក់ទៀតបញ្ជូនទៅកាន់មន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖  (ព័ត៌មានបឋម)  មានករណីដ៏រន្ធត់មួយបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ដោយសារតែកម្មការិនីម្នាក់បានស្លាប់នៅនឹងកន្លែង និង៧នាក់ផ្សេងទៀតរងរបួសធ្អន់ ត្រូវបានដឹកទៅកាន់មន្ទីរពេទ្យ ខណៈពួកគេកំពុងអង្គុយហូបបាយ ហើយត្រូវឡចំហាយទឹកសម្រាប់អ៊ុតខោអាវផ្ទុះខ្ទាតត្រូវ ។

គួរបញ្ជាក់ថា នារីរងគ្រោះដែលស្លាប់ឈ្មោះ គល់ សាម៉ន ហើយគម្លាតឡចំហាយទឹកសម្រាប់អ៊ុតខោអាវក្នុងរោងចក្រខ្ទាតត្រូវកម្មការិនី កំពុងអង្គុយហូបបាយគឺមាមចម្ងាយប្រមាណ១០០ ម៉ែត្រឯណោះ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ស៊ីនតាយ តាមបណ្តោយផ្លូវរទេះភ្លើង ក្រុមទី៤ ភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង១២និង២០នាទីថ្ងៃត្រង់ ទី២២ ខែមីនា ឆ្នាំ២០១៧ ៕ សីហា 

Siha2 (1) Siha2 (2)

...

Siha-1 (1) Siha-1 (2) Siha-1 (3) Siha-1 (4) Siha-1 (5) Siha-1 (6)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print