យុវជនខ្មែរឥស្លាមម្នាក់ទៀតត្រូវចរន្តខ្សែភ្លើងឆក់ស្លាប់នៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ យុវជនម្នាក់ជាខ្មែរឥស្លាមបានបាត់បង់ ជីវិតភ្លាមៗបន្ទាប់ពីដើយកដៃទៅប៉ះនិងមុខតំណរខ្សែភ្លើង។ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង២១ៈ៣០នាទី យប់ថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្ទះឈ្មោះ ហុីម ម៉ៃសំ ភេទស្រី អាយុ ៤៥ឆ្នាំ ជនជាតិចាម រស់នៅភូមិជៀសទី២ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកអធិការរងនគរបាលស្រុកត្បូងឃ្មំុ ឡុង សារិន បានឲ្យដឹងថា មានជនរងគ្រោះម្នាក់ឈ្មោះ កៅ នរី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិចាម បានដើរនៅក្នុងផ្ទះ ដែលកំពុងសាងសង់ថ្មី បម្រុងចូល ក្នុងបន្ទប់ក្នុងផ្ទះ ក៏បានលើកដៃឆ្វេងប៉ះទៅនឹង មុខតំណខ្សែភ្លើងត្រង់ច្រកចូលបណ្ដាលអោយឆក់ស្លាប់ភ្លាមៗនិងកន្លែង។

លោកបន្តថា លុះដល់ព្រឹកថ្ងៃទី២៣ ខែឆ្នាំដដែល វេលាម៉ោង៩ៈ០០នាទីព្រឹកទើប ប្រជាពលរដ្ឋមានការភ្ញាក់ផ្អើល រាយការណ៌ជូនសមត្ថកិច្ច ហើយកម្លាំងនគរបាលជំនាញស្រុកក៏បានចុះទៅធ្វើការត្រួតពិនិត្យ ឃើញថាពិតជាស្លាប់ ដោយអគ្គីសនីឆក់ពិតមែន។

បច្ចុប្បន្នសពត្រូវបានប្រគល់ជូនទៅក្រុមគ្រួសារជនរង គ្រោះ ធ្វើបុណ្បតាមប្រពៃណីសាសនារៀងខ្លួន៕វណ្ណះ

...

IMG_2356 IMG_2357 IMG_2358

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print