ខេត្តត្បូងឃ្មុំ ៖ រថយន្តកាម៉ាស១គ្រឿងកំពុងបើកបរសុខៗក៏ឆាបឆេះកាប៊ីនចេញជាអណ្តាតភ្លើងឡើងធ្វើឲ្យអ្នកបើកបរនិងព្រូបែជាមិននាំគ្នាជួយពន្លត់ក៏ដាក់មេប្រុចអស់ទៅ ហើយត្រូវបានរថយន្តពន្លត់អគ្គីភ័យនគរបាលស្រុកមេមត់ជាអ្នកមកបាញ់ពន្លត់និងចុងក្រោយនៅសល់តែគ្រោងឆ្អឹងដែកសុទ្ធ។
ហេតុការភ្ញាកផ្អើលដល់មនុស្សម្នានេះកើតឡើងនៅម៉ោង១១ ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ចំនុចភូមិដូង(ប៉ុស្តិទិស)ឃំុ ត្រមូង ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ។
តាមប្រភពពត៍ពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តដែលរងការឆាបឆេះខាងលើម៉ាក កាម៉ាស ពាក់ស្លាកលេខ ព្រ_០៤៥៧ ភ ព បើកបរក្នុងទិសដៅពីស្រុកមេមត់ទៅស្រុកស្នួល លះុមកដល់កន្លែងកើតហេតុក៏កើតមានករណីនេះតែម្តង ហើយចំណែកអ្នកបើកបរក៏បានរត់គេចខ្លួនបាត់ដែរនេះ។
ករណីនេះដែរបើតាម លោកវរសេនីយ៍ ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា កម្លាំងជំនាញកំពុងស្រាវជ្រាវរកម្ចាស់ដើម្បីមកទទួលខុសត្រូវអុសរថយន្តដែលឆេះនេះទៅវិញ។ហើយមូលហេតុអាចបណ្តាលមកពីឆ្លងប្រពន្ត័ខ្សែភ្លេីង៕ វណ្ណះ