អាជ្ញាធររាជធានីភ្នំពេញត្រៀមផ្ដល់ផ្លង់កម្មសិទ្ធិផ្ទះចំនួន ១៩៩គ្រួសារ នៅនឹងកន្លែង ខណៈបងប្អូន រស់នៅមិនរៀបរយលើប្រឡាយលូទឹករយៈពេល១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្នុងសហគមន៍សំរោងសែនជ័យ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ១៩៩ គ្រួសារ បានបង្ហាញពីក្តីសប្បាយរីករាយ សាទរជាមួយអាជ្ញាធរ និងសាលារាជធានីភ្នំពេញ ដែលបានត្រៀមផ្តល់ដី និងធ្វើប្លង់កម្មសិទ្ធិ ជូនបងប្អូនសម្រាប់សង់លំនៅឋាន ដែលមានទំហំទទឹង៣ម៉ែត្រ បណ្ដោយ៨ម៉ែត្រ នៅនិងកន្លែង តាមការចាប់ឆ្នោតដើម្បីប្តូរពីការរស់ នៅមិនរៀបរយលើប្រឡាយទឹក អស់រយៈពេលជាង១៨ឆ្នាំ មករស់នៅលើដីគោក ដោយស្របច្បាប់វិញ ។ នេះ ជាការលើកឡើងឲ្យដឹងពី លោក ប៉ា សុជាតិវង្ស  អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសចុះពិនិត្យស្ថានភាព ការរស់នៅរបស់បងប្អូន នៅសហគមន៍សំរោងសែនជ័យ កាលពីថ្ងៃទី ២៣ មីនា ឆ្នាំ២០១៧ ។

លោកសួង ម៉ុក ចៅសង្កាត់ឃ្មួញក្នុងពិធីសំណេះ សំណាលជាមួយប្រជាពលរដ្ឋសហ គមន៍សំ រោងសែនជ័យបានឲ្យដឹងថាផ្អែកតាមសភាពការណ៏ជាក់ ស្តែងរបស់មូលដ្ឋាន កន្លងទៅនេះសង្កាត់បានសហការជាមួយខណ្ឌលើក សំណើសុំរៀប ចំការស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងដំណាក់កាលដំបូងមានចំនួន១៩៩គ្រួសារដែលកំពុង រស់នៅបណ្តោះអាសន្នលើដីប្រឡាយ ភូមិសំរោង និងភូមិសែនសុខ៥មានប្រវែង១១១០ម៉ែត្រ  បន្ទាប់ពីមានការឯកភាពពីសាលារាជធានីភ្នំពេញ សង្កាត់ខណ្ឌបានសហការជាមួយអង្គការ  ទស្សនៈពិភពលោកចាក់ដីលប់ប្រឡាយ និងដាក់លូប្រវែង២៩០ម៉ែត្រ និងបានអញ្ជើញប្រជា ពលរដ្ឋចាប់ឆ្នោតដើម្បីទទួលដីឡូត៏បានចំនួន៩០គ្រួសារលើ១៩៩គ្រួសារកាលពីថ្ងៃទី២២ ខែមីនឆ្នាំ២០១៧ជាជំហានទី១ ។

លោកប៉ា សុជាតិវង្ស   អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បាន ថ្លែងគាំទ្រគម្រោង បែងចែកដីសង់លំនៅដ្ឋានជូនប្រជាពលរដ្ឋក្នុងសហគមន៍សំរោងសែន ជ័យសង្កាត់ឃ្មួញនាពេលនេះរបស់អាជ្ញាធរសង្កាត់ នោះមានន័យថា អាជ្ញាធរមិនទុកបង ប្អូនជាសត្រូវនោះទេ គឺតែងរកវិធីដោះស្រាយជូនបងប្អូនដើម្បីឲ្យបងប្អូនមានលំនៅឋាន ត្រឹមត្រូវ ហើយអាជ្ញាធរនឹងផ្តល់កម្មសិទ្ធិជូនបងប្អូនតែម្តង តែសុំម៉្យាងពីបងប្អូនវិញគឺហាម យកដីដែលសាលារាជធានីភ្នំពេញបែងចែកជូននេះយកទៅលក់ ឬបញ្ចាំដូចយើងធ្លាប់ មានពិសោធន៍កន្លងមក។

លោកបន្ដថា៖  នេះមិនមែនជារឿងចំឡែកទេ ព្រោះនៅក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមានសហគមន៏ក្រីក្រចំនួន២០៥សហគមន៏ដែលសា លារាជធានីភ្នំពេញកំពុងដោះស្រាយ និងរៀបចំអភិវឌ្ឍន៏សហគមន៏ទាំងនោះជាបណ្តើរៗ  បងប្អូនទាំង១៩៩គ្រួសារនៅសហគមន៏សំរោងសែនជ័យ បានមករស់នៅលើប្រ ឡាយតាំងពីជាង១៨ឆ្នាំមុនមកម្លេះ ដែលដំបូងបិតបាំងស្លឹកតិចតួចដើម្បីរស់នៅលើប្រ ឡាយ។ក្រោយមកទៀតចំនួននេះក៏ចេះតែកើនឡើងឥតឈប់ឈរ។នេះជាការគិតគូរប្រ កបដោយការទទួលខុសត្រូវរបស់លោកចៅសង្កាត់សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋយើង។

លោកអភិបាលក៏ បានសុំពេល៣ថ្ងៃទៀតដើម្បីសិក្សាលើគំរោងប្លង់សង់លំនៅដ្ឋាន និងហេដ្ឋារចនា សម្ពន្ធ័ឲ្យបានត្រឹមត្រូវមានប្រពន្ធ័លូ ទឹក,ភ្លើង,ផ្លូវជាដើម។ទំហំដីសង់ផ្ទះដែលបងប្អូនចាប់ ឆ្នោតបានមានទំហំ៣ម៉ែត្រគុណនឹង៨ម៉ែត្រ។ តែសាលារាជធានីភ្នំពេញនឹងសិក្សាបន្ថែមដើម្បី ផ្តល់ជូនបងប្អូនលើទំហំ ៤ម៉ែត្រ គុណនឹង១០ម៉ែត្រ ដោយសង់ទល់ខ្នងគ្នាមានផ្លូវសងខាង៕   សំរិត

...

Somrith-1 (1) Somrith-1 (2) Somrith-1 (3) Somrith-1 (4) Somrith-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print