ភ្នំពេញ៖ នៅវេលាម៉ោង៨នង៣០នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ កម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយមូលដ្ឋានប៉ុស្តិ៍បឹងត្របែក ចុះឆែកឆេនិងត្រួតពិនិត្យឃាត់ខ្លួនជនជាតិវៀតណាម២១នាក់ ដែលរស់នៅនិងធ្វើការគ្មានច្បាប់ ស្ថិតនៅសិប្បកម្មឈើ ផ្លូវលេខ៤៧៤ នៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនិងឆែកឆេរនេះដឹងនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តន៍នីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងមូលដ្ឋានប៉ុស្តិ៍បឹងត្របែកចុះមកត្រួតពិនិត្យនិងឆែកឆេរ ជាក់ស្តែងឃាត់ជនជាតិវៀតណាម២១នាក់ ក្នុងនោះមានស្រី៤នាក់ ដែលមករស់នៅនិងធ្វើការគ្មានឯកសារត្រឹមត្រូវ ។
បច្ចុប្បន្នជនជាតិវៀតណាមទាំងនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី
...