ប្រេស៊ីលបន្តឈរកំពូលតារាងក្រោយឈ្នះអ៊ុយរ៉ាហ្គាយ ៤-១

ចែករំលែក៖

ក្រុមជម្រើសជាតិសាំបាប្រេស៊ីលបានយកឈ្នះលើក្រុមជម្រើសជាតិអ៊ុយរ៉ាហ្គាយ ៤-១ ក្នុងការប្រកួតវគ្គជម្រុះ World Cup 2018 នៅតំបន់អាមេរិកខាងត្បូងកាលពី ពេលព្រឹកម៉ោងនៅកម្ពុជាថ្ងៃទី២៤ ខែមីនា ។

ម្ចាស់ផ្ទះអ៊ុយរ៉ាហ្គាយមានឱកាសនាំមុខ ១-០ មុននាទីទី៨ ដោយកីឡាករ Edinson Cavani ខ្សែប្រយុទ្ធរបស់ក្លិប PSG ក្នុង បាល់ពិន័យប៉េណាល់ទី។ ប៉ុន្តែត្រូវក្រុមប្រេស៊ីលវាយបក៤គ្រាប់វិញដោយខ្សែ បម្រើកីឡាករ Paulinho របស់ក្លិបចិន Guangzhou Evergrande ដោយរកបាន២ គ្រាប់តែឯងនៅនាទីទី១៨ និងនាទីទី៥២។ រីឯតារាឆ្នើមរបស់ប្រេស៊ីល Neymar របស់ ក្លិប Barcelona បានស៊ុតគ្រាប់ទី៣ឲ្យ ប្រេស៊ីលនៅនាទីទី៧៥ដែលជាគ្រាប់ប្រើ បច្ចេកទេសឆ្កឹះរំលងអ្នកចាំទីដ៏អស្ចារ្យនិងគ្រាប់បាល់ទី៤រកបានដោយកីឡាករ Paulinho ដដែលនៅនាទីទី៩០ធ្វើឲ្យកីឡាកររូបនេះរកគ្រាប់បាល់បាន៣គ្រាប់ម្នាក់ឯង។

ជ័យជម្នះនេះបានជួយក្រុមជម្រើសជាតិប្រេស៊ីលមាន៣០ពិន្ទុបន្តឈរលើកំពូលតារាង ខណៈដែលអ៊ុយរ៉ាហ្គាយមាន២៣ពិន្ទុឈរលេខ២ និងអាហ្សង់ទីនឈរលេខ ៣មាន២២ពិន្ទុក្រោយឈ្នះឈីលី ១-០ ក្នុងទឹកដី ៕

...

C7pRSjpUwAACNgt_large C7pQnivW4AIIgDh_large C7pStJEW0AAfqEj_large

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print