ឡង់គ្រីស័ររេចង្កូតបុករបាំងថ្មបាក់១កង់ និងដាច់កាឡេឆ្វេងទៅមុខលែងរួច

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបង្កម៉ាកឡង់គ្រីស័រមួយគ្រឿងបានបោះពួយយ៉ាងលឿន ហើយជ្រុលចង្កូតទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់អស់១កង់ ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង៥០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ទុបវត្តមហាមន្ត្រី តាមបណ្ដោយផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្ក ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2F-9787 បើកតាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបាក់អស់១ផ្ទាំង ចំណែករថយន្តបង្កបានដាច់កាឡែកង់មុខផ្នែកខាងឆ្វេងទៅមុខលែងរួច ។

មិនមានមនុស្សណាម្នាក់រងរបួសនោះទេ សមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ទាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរជើងគោករាជធានីភ្នំពេញឲ្យមកយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាតាមនីតិវិធី ៕ ភារ៉ា ដង្កោ

...

pheara (2) pheara (1) pheara (3) pheara (5) pheara (4)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print