ព្រឹត្តិការណ៍បុណ្យទន្លេ៖ ថ្ងៃទី២៥ ខែមីនា មានការប្រកួតកីឡាបាល់ទះ បុរស-នារីមិត្តភាពកម្ពុជា-ឡាវ និងការប្រកួតបាល់ទាត់វ័យចាស់កម្ពុជា-ឡាវ និងការសម្តែងកីឡាចំបាប់បុរាណជាដើម

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ សម្រាប់ព្រឹត្តិការណ៍កីឡា ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាននាំយកមកចូលរួមប្រកួត និងសម្តែងក្នុងពិធីបុណ្យទន្លេនៅខេត្តស្ទឹងត្រែងរយៈពេល៣ថ្ងៃ នេះ មានប្រភេទកីឡាមួយចំនួនបានបញ្ចប់បេសកម្មរបស់ខ្លួន និងត្រៀមវិលត្រឡប់ទៅភ្នំពេញអស់ខ្លះៗហើយដែរ ។

ចំពោះថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០១៧ កីឡាដែលត្រូវបញ្ចប់បេសកម្មក្នុងពិធីបុណ្យទន្លេនៅឯខេត្តស្ទឹងត្រែង ដូចជា កីឡាប្រណាំង កីឡាទាញព្រ័ត្រ កីឡា រត់ប្រណាំង កីឡាប្រដាល់គុនខ្មែរ កីឡាប្រណាំងកង់ និងកីឡាវាយសី បាល់ទាត់មិត្តភាពជម្រើសខេត្តស្ទឹងត្រែង និងជម្រើសខេត្តចំប៉ាសាក់ ឡាវ ។

ចំណែឯថ្ងៃទី២៥ ខែមីនា ក៏នៅមានការប្រកួតកីឡាបាល់ទះ បុរស នារី មិត្តភាពកម្ពុជា-ឡាវ ការប្រកួតបាល់ទាត់ វ័យចាស់កម្ពុជា- ឡាវ ការសម្តែង កីឡាចំបាប់បុរាណ កីឡារាំ ក្នុងពីធីបើកព្រឹត្តិការណ៍បុណ្យទន្លេ ក្រោមប្រធាន “ទន្លេផ្សារភ្ជាប់ជាមួយប្រជាជន វប្បធម៌ និងបរិស្ថាន” ក្រោមអធិបតីភាព លោក ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ដំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ សែន ហ៊ុន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកថោង ខុនរដ្ឋមន្រ្តីក្រសួងទេសចរណ៍មានប្រសាសន៍ថា នៅថ្ងៃទីមួយនៃពិធីបុណ្យទន្លេ នៅខេត្តស្ទឹងត្រែងមានប្រជាពលរដ្ឋ ក្នុងខេត្ត និងទេសចរអន្តរជាតិ ទស្សនាច្រើនកុះករ ប្រមាណជាង៣ម៉ឺននាក់ ដែលភ្ញៀវខ្លះមកពីរាជធានី-ខេត្ត ក្នុងប្រទេស ខ្លះមកពីប្រទេសឡាវ ថៃនិង វៀតណាមជាដើម ។

លោកបានបន្តថា សម្រាប់ព្រឹត្តិការណ៍បុណ្យទន្លេឆ្នាំនេះ មានស្ដង់លក់ផលិតផលគ្រប់បែបយ៉ាង ចំនួន ៦០០ស្ដង់ ក្នុងនោះអាជីករខ្មែរ ឡាវ ថៃ និងវៀតណាម សម្រាប់កម្មវិធីកីឡា សិល្បៈ និងកម្មវិធីកម្សាន្តសប្បាយផ្សេងៗជាច្រើនទៀត ត្រូវបានរៀបចំដោយក្រសួង-ស្ថាប័នរដ្ឋ និងវិស័យឯកជនជាទៀត។

គួរបញ្ចាក់ថា នៅល្ងាចថ្ងៃទី២៥ ខែមីនា មានពិធីបើកកម្មវិធីបុណ្យទន្លេលើកទី៣ ក្រោមវត្តមានលោកឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធាន ក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រកម្ពុជា ៕ សារីម

ae-1-174-768x576 ae-2-164-768x436 ae-3-124-768x401 ae-4-96-768x448 ae-5-63-768x461 ae-6-46-768x447 ae-8-20-768x576 ae-9-13-768x576 ae-10-9 ae-11-7-768x576 ae-12-3-768x576 ae-13-3-768x576

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print