ក្លិបធំៗនៅអង់គ្លេសប្រជែងយកតារាឆ្នើមម្នាក់របស់ក្រុម Bayern Munich

ចែករំលែក៖

ក្លិបតោខៀវ Chelsea និងក្លិបមេឃខៀវ Manchester City ដែលជាក្លិបធំនៅអង់គ្លេសបានត្រៀមដេញថ្លៃយកខ្សែបម្រើស្លាប សញ្ជាតិបារាំងរបស់ក្រុម Bayern Munich គឺកីឡាករ Kinglsey Coman នៅក្នុងតម្លៃ ៤៣លានផោន។

ក្លិបតោខៀវដឹកនាំដោយអតីតគ្រូបង្វឹកសេះបង្កង់លោក Antonio Conte បានដឹកនាំក្រុមតោខៀវឲ្យឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌកំពូលអង់គ្លេសដោយមាន ៦៩ពិន្ទុ ហើយត្រូវបានគេជឿថា គ្រូបង្វឹក សញ្ជាតិអុីតាលីរូបនេះនឹងមិនខ្ជះខ្ជាយពេល វេលានោះទេក្នុងការកំណត់គោលដៅទិញកីឡាករដើម្បីពង្រឹងក្រុមរបស់គាត់នៅរដូវកាលក្រោយបន្ថែមទៀត ។

ចំណែកគ្រូបង្វឹកក្លិបមេឃខៀវលោក Pep Guardiola វិញត្រូវបានមើលឃើញថា មិនសូវទទួលបានជោគជ័យទេនៅពេលដែលលោកមកដឹកនាំ Man City ជាលើក ដំបូងរបស់គាត់នៅរដូវកាលនេះ។ ដោយ លោកបានដឹកនាំ Man City ឲ្យឈរនៅ លេខ៣នៃក្របខ័ណ្ឌ Premier League ។ ក្រុមរបស់លោកក៏បានធ្លាក់ចេញពីក្របខ័ណ្ឌ កំពូលរបស់អឺរ៉ុប Champions League ក្រោយពីទទួលការបរាជ័យនៅក្រាមថ្វីជើង របស់ក្រុមខ្លាំងមកពីបារាំង Monaco កាល ពីសប្តាហ៍កន្លងទៅ ។

គួររំលឹកថា កីឡាករ Kinglsey Coman ធ្លាប់ធ្វើការជាមួយលោក Pep Guardiola នៅរដូវកាលមុនហើយគឺពិតជាមានទំនាក់ទំនងល្អជាមួយអតីតគ្រូបង្វឹករូបនេះផងដែរ។ ប៉ុន្តែក៏ត្រូវគេសង្ស័យដែរថា លោក Conte កំពុងតែទាក់ទងកីឡាករសញ្ជាតិ អេស្ប៉ាញរូបនេះឲ្យចូលរួមជាមួយនឹង តោ ខៀវ Chelsea ផងដែរ ។

មុនឈានដល់ការព្រមព្រៀងលក់ កីឡាករ Kinglsey Coman ក្រុម Bayern Munich បានទិញកីឡាករវ័យ២០ឆ្នាំរូបនេះ ពីក្លិប Juventus នៅក្នុងតម្លៃ១៨លានផោន ហើយចង់ចុះហត្ថលេខាបន្តកុងត្រាឲ្យរូបគេនៅជាមួយក្លិបបន្តទៀតដោយមិនឲ្យចាក ចេញទៅក្លិបណាផ្សេងនោះទេ។ ប៉ុន្តែឲ្យតែតម្លៃដល់ក្លិបនឹងពិចារណា ៕  រាជ

...

of Muenchen battles for the ball with of Berlin during the Bundesliga match between FC Bayern Muenchen and Herha BSC Berlin at Allianz Arena on November 28, 2015 in Munich, Germany.
of Muenchen battles for the ball with of Berlin during the Bundesliga match between FC Bayern Muenchen and Herha BSC Berlin at Allianz Arena on November 28, 2015 in Munich, Germany.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print