ក្រោកពីដំណេកបាត់ប្រពន្ធ រកឃើញចងកនៅផ្ទះបាយ គ្មានមូលហេតុច្បាស់លាស់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ស្រ្តីម្នាក់ត្រូវបានប្តីរបស់គាត់ ប្រទះឃើញយកអាវដៃវែងពណ៏ស្វាយចងកព្យួនឹងធ្នឹមផ្ទះបាយខាងក្រោយផ្ទះ ដោយគ្មានមូលហេតុច្បាស់លាស់ ខណៈដែលក្រោកពីដំណេកបាត់រកមិនឃើញ បង្កការភ្ញាក់ផ្អើលដល់សំណាក់បងប្អូនអ្នកភូមិផងរបងជាមួយ និងមន្រ្តីសមត្តកិច្ចជំនាញទាំងព្រលឹមអុល។

ហេតុការណ៍ខាងលើបានបង្កឡើងកាលពីវេលាម៉ោង៧ និង១៥នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ ត្រង់ចំណុចផ្ទះបាយជនរងគ្រោះ ស្ថិតក្នុងភូមិបាក់រទេះ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

សាកសពស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ មាស សុផល អាយុ ៥៣ឆ្នាំ(ជីវករលក់ខោអាវជជុះ) សញ្ជាតិខ្មែរ មានប្តីឈ្មោះ អុិត សួងមន្នី និងកូនប្រុសស្រីចំនួន ២នាក់ បញ្ជាក់(កូនមិនរស់នៅជាមួយនោះទេ)បច្ចុប្បន្ន រស់នៅភូមិ-សង្កាត់កើតហេតុ។

តាមការរាបរបពីប្តីស្រ្តីរងគ្រោះឈ្មោះ អុិត សួងមន្នី លើកឡើងប្រាប់សមត្តកិច្ចថាប្តីប្រពន្ធរបស់ពួកគាត់មិនសូវមានទំនាស់ទាស់ទែងគ្នាធំដុំនោះទេ ហើយក៍មិនដែលមានការប្រចណ្ឌអ្វីនោះដែរ ប៉ុន្តែមុនកើតហេតុពួកគាត់បានទៅចូលរួមញុំការគេរួមទាំងមានការរាំលេងកំសាន្តផងដែរ លុះត្រឡប់មកវិញនៅវេលាម៉ោងប្រមាណជាង ១០យប់ ឃើញប្រពន្ទគាត់ដូចជាផ្លែកបន្តិចដែរ ដោយឃើញគាត់ស្ពាយកាបូបលុយដើរចុះឡើងៗនៅក្នុងផ្ទះ រួចក៍បានចូលគេងបន្ទប់ផ្សេងៗគ្នាដោយមិនបានចាប់អារមណ៍អ្វីនោះឡើយ លុះក្រោកពីដំណេកគាត់ស្រែកហៅប្រពន្ធមិនឆ្លើយតបបាត់រកមិនឃើញ ក៍នឹកស្មានថាទៅលក់ខោអាវនៅផ្សារដូវដូចសព្វមួយដងយ ស្រាបតែប្រទះឃើញសាកសពដោយយកអាវដៃវែងពណ៏ស្វាយ ចងកព្យួទៅនឹងធ្នឹមននងផ្ទះបាយផ្នែកខាងក្រោយផ្ទះបែបនេះសោះ ក៍បានស្រាយចំណងយកសាកសពយកមកតំកល់នៅផ្ទះធំ ទើបបង្កការភ្ញាក់ផ្អើលស្មានថាមានករណីឃាតកម្ម។

សមត្តកិច្ចបច្ចេកទេសបង្ហើបឲ្យដឹងថា មូលហេតុមិនច្បាស់លាស់ក្នុងករណីអាត្តឃាតខាងលើនេះ ក៍ប៉ុន្តែពិតជាស្លាប់ដោយចងកធ្វើអាត្តឃាតពិតប្រាកដ សាកសពមានសភាពរឹង អាចស្លាប់លើសពី ៨ម៉ោងឡើងទៅ មានស្នាមទ្រុឌត្រង់ចំណុចពាក់កណ្ដាលក មានធ្លាក់ទឹករំអិលតាមប្រដាប់ភេទ មិនមានធ្លាក់លាមក ក្បាលធម្មតា សាកសពបានប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងតាមប្រពៃណី។

ប៉ុន្តែប្រភពផ្សេងៗលើកឡើងស្រឌៀងគ្នាថា ជនរងគ្រោះអាចមានវិប្រតិក្នុងគ្រួសារ ព្រោះគេឃើញប្រុសស្រីរបស់ពួកគាត់មិននៅជាមួយ ហើយគាត់ក៍ជាមេតុងទីនផងដែរ៕

...

IMG_2393 IMG_2394 IMG_2395 IMG_2396 IMG_2397

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print