ករណីបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀននៅខេត្តតាកែវ កំពុងសម្របសម្រួលរដ្ឋប្បវេណី ឯបណ្តឹងអាជ្ញានៅតែបន្ត

ចែករំលែក៖

ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវ បញ្ជាក់ថាករណីកូនចៅរបស់លោកដែលបានបាញ់សម្លាប់ជនសង្ស័យជួញដូរគ្រឿងញៀនក្នុងពេលចុះបង្រ្គាបនោះ បច្ចុប្បន្នក្រុមគ្រួសារទាំងសងខាងកំពុងចរចាគ្នាលើបណ្តឹងរដ្ឋប្បវេណី។ លោកបានបន្តទៀតថា តាមបណ្តឹងក្រុមគ្រួសារជនរងគ្រោះទាមទារសុំឲ្យស្ថាប័នតុលាការអនុវត្តតាមផ្លូវច្បាប់ ។

លោកស្នងការបន្តទៀតថា ចំពោះ បណ្តឹងរដ្ឋប្បវេណី ដែលក្រុមគ្រួសារ ជនរងគ្រោះទាមទារនោះ លោកមិនអាចបញ្ជាក់ពីចំនួនបានទេ តែយ៉ាងណាការសម្របសម្រួលរដ្ឋប្បវេណី ពិតជាមានមែនតែរឿងបណ្តឹងអាជ្ញាគឺនៅតែបន្តអនុវត្ត។លោកបាន បញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នពាក្យបណ្តឹង របស់ក្រុមគ្រួសារជនរងគ្រោះ ស្ថិតនៅត្រឹមស្នងការដ្ឋាននគរបាលខេត្តតាកែវនៅឡើយមិនទាន់បានបញ្ជូនទៅសាលាដំបូងខេត្តតាកែវទេ ពីព្រោះស្ថិតក្នុងការស៊ើបអង្គេត។

គួររំលឹកថា កាលពីពេលកន្លងទៅថ្មីៗនេះលោកឧត្តមសេ នីយ៍ទោ អ៊ុក សំណាង ស្នងការនគរបាល ខេត្តតាកែវបានប្រាប់ថា លោកបានកំណត់មុខ សញ្ញាជនដៃដល់ដែលបានបាញ់សម្លាប់ ជនសង្ស័យជួញដូរគ្រឿងញៀននោះរួចហើយ ព្រោះថាវាមិនពិបាករកជនដៃដល់នោះទេ ព្រោះកម្លាំងចុះទៅបង្រ្គាបជាក្រុមកូនចៅរបស់លោកក្រោមការសម្របសម្រួលផ្ទាល់របស់លោក ជ័យ រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ ២០១៧ ជនសង្ស័យម្នាក់បានស្លាប់ ក្នុងហេតុការណ៍បង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនមួយនៅជិត ផ្សារថ្នល់បត់ ក្នុងភូមិត្រពាំងវែង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។ ជនសង្ស័យ ដែលត្រូវបានបាញ់ស្លាប់នោះ មានឈ្មោះ ធឿន ទីន អាយុ២៦ឆ្នាំ មានទីលំនៅកន្លែងកើត ហេតុខាងលើ ។

យោងតាមសេចក្តីរាយការណ៍បាន ទម្លាយចេញពីស្នងការនគរបាលខេត្តតាកែវ ថាលោកឧត្តមសេនីយ៍ទោ អ៊ុក សំណាង បានបង្កើតក្រុមជំនិតរបស់លោកដោយ ផ្ទាល់គឺក្រុមតោ ដែលក្រុមនេះជាក្រុម ដៃឆៅបាញ់សម្លាប់គ្មានញញើតដៃ ហើយការបាញ់សម្លាប់ជនសង្ស័យជួញ ដូរគ្រឿងញៀនខាងលើគឺជាក្រុមតោនោះតែម្តង ៕ ភ្នំដា

...

takeo-1 (1) takeo-1 (2) takeo-1 (3) takeo-1 (4) takeo-1 (5)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print