ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​ នៅដីឡូត៍១កន្លែង ជាប់ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ មិនស្គាល់ប្រភេទមួយគ្រាប់ ត្រូវបានកម្មករសំណង់ប្រទះឃើញ រួចរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច នៅចំណុចភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល កាលពីវេលាម៉ោងវេលាម៉ោង៨ និង១០នាទី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ ។

កម្មករសំណង់ឈ្មោះ ថៃ សុធី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្ដាល បានមកធ្វើការផ្នែកសំណង់នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល   មានទីតាំង ស្ថិតនៅដីឡូត៍១កន្លែង ជាប់ផ្លូវជាតិលេខ១ បានប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយគ្រាប់ មិនស្គាល់ ប្រភេទនៅជិតកន្លែងធ្វើការរបស់គាត់ ។

បន្ទាប់ពីទទួលបានរាយការណ៍ពីពលរដ្ឋ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបាន ចុះទៅដល់កន្លែងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដើម្បីដាក់សញ្ញ្ញាសម្គាល់ហាមឃាត់ និងសញ្ញាគ្រោះថ្នាក់ ៕ ស្អាងជ័យ

...

e643252b-42fa-4a16-ae25-60ef7ed96e81 aabb89e6-de54-410e-827e-a3aef07d3c47

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print