បង្ក្រាបករណីចែកចាយប្រើប្រាស់ថ្នាំញៀន ឃាត់ខ្លួនមនុស្ស៧នាក់

ចែករំលែក៖

ភ្នំពេញ ៖ កាលពីថ្ងៃអាទិត្យទី៦ ខែមីនា កន្លងមកនេះកម្លាំងនគរបាលប្ញស្សីកែវ ផ្នែកគ្រឿងញៀនបានស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ដែលជាប់ ពាក់ព័ន្ធករណីចែកចាយល និងប្រើប្រាស់ ថ្នាំញៀន ។

ទីតាំងដែលសមត្ថកិច្ចដឹកនាំកម្លាំងចុះ បង្ក្រាប ស្ថិតនៅត្រង់ចំណុចក្រុម៩ ភូមិ ផ្សារតូច សង្កាត់ទួលសង្កែ ជាតំបន់មិន រៀបរយ ។
លទ្ធផលក្នុងប្រតិបត្តិការរបស់សមត្ថ កិច្ចនគរបាលខណ្ឌប្ញស្សីកែវ បានដកហូត ដាវចំនួន២ ថ្នាំក្រាមពណ៌សចំនួន២កញ្ចប់ ឧបករណ៍ប្រើប្រាស់មួយចំនួន និងបញ្ជូន ពួកគេទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្តតាមនីតិវិធី ។

សមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញ នៅតែខិតខំបន្តស្រាវជ្រាវ ព្រមទាំងជំរុញ ការអនុវត្ត ក៏ដូចជាការណែនាំរបស់ថ្នាក់ ដឹកនាំ ហើយខំស្រាវជ្រាវបង្ក្រាបជាប្រចាំ រាល់បទល្មើសដែលកើតឡើង ពិសេស គ្រឿងញៀននេះ ។

សូមបញ្ជាក់ថា ទីតាំងខាងលើមានស្ថាន ភាពស្មុគ្រស្មាញ ហើយក្រុមជនសង្ស័យ ច្រើនតែនាំគ្នាប្រមូលផ្តុំ ប្រើប្រាស់ ចែយ ចាយ ហើយជាពិសេសនៅមានទីតាំងហ្គេម បាញ់ត្រីនៅតំបន់ខាងលើនេះ ជាច្រើនទូ តែសមត្ថកិច្ចហាក់បីដូចជាមើលមិនឃើញ ៕ អារុណរះ

Chan-1 (1) Chan-1 (2) Chan-1 (3)

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print