បាតុកម្មទ្រង់ទ្រាយធំមិនធ្លាប់មាននៅរុស្ស៊ីរយៈពេល៥ឆ្នាំចុងក្រោយនេះ បាតុករ៦០០នាក់ត្រូវចាប់ខ្លួន

ចែករំលែក៖

បាតុករជាង៦០០នាក់ត្រូវបានចាប់ខ្លួននៅក្នុងការធ្វើបាតុកម្ម ដែលគេវាយតម្លៃថា ជា បាតុកម្មទ្រង់ទ្រាយធំបំផុតនៅក្នុងប្រទេស រុស្ស៊ី កាលពីថ្ងៃអាទិត្យទី២៦ ខែមីនា ឆ្នាំ២០១៧។

ពលរដ្ឋរុស្ស៊ីជាច្រើនពាន់នាក់ បាននាំ គ្នាដង្ហែក្បួនបាតុកម្ម ប្រឆាំងនឹងអំពើពុក រលួយ នៅទូទាំង ៩៩ទីក្រុង ក្នុងប្រទេស រុស្ស៊ី។ សារព័ត៌មាន Russia today បាន ផ្សាយថា ក្នុងចំណោមទីក្រុង ទាំង៩៩ មាន៧២ទីក្រុង មិនមានច្បាប់អនុញ្ញាតឲ្យធ្វើបាតុកម្មនោះទេ ។ កម្លាំងសន្តិសុខរុស្ស៊ីក៏បានចាប់ខ្លួនពលរដ្ឋ ដែលធ្វើបាតុកម្ម គ្មានច្បាប់ ប៉ុន្តែក្រោយមកត្រូវបានដោះលែង ឲ្យមានសេរីភាពវិញ។

ក្រុមបាតុករបានចោទប្រកាន់នាយក រដ្ឋមន្ត្រី រុស្ស៊ីលោក Dmitry Medvedev ថាបានប្រព្រឹត្តអំពើពុករលួយហើយទាមទារឲ្យលោកចុះចេញពីតំណែង ។ ចំណែក នាយករដ្ឋមន្ត្រី Dmitry Medvedev មិនធ្វើអត្ថាធិប្បាយអ្វីជុំវិញបាតុកម្មខាងលើនោះឡើយ។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនក៏មានមេដឹកនាំគណបក្សប្រឆាំង លោក Aleksey Navalny ផងដែរ។ លោក Navalny ត្រូវបានចាប់ខ្លួន ភ្លាមៗបន្ទាប់ពីចូល រួមដង្ហែក្បួនបាតុកម្មនៅទីក្រុងមូស្គូ ដោយរងការចោទប្រកាន់ថាបានបំពានច្បាប់ហាម ប្រមូលផ្តុំរបស់រដ្ឋាភិបាល។ លោក Navalny អាចត្រូវឃុំខ្លួនមួយរយៈពេល និងត្រូវផាកពិន័យជាទឹកប្រាក់ផងដែរ។

ចំណែកអ្នកសារព័ត៌មាន Alec Luhn មកពីសារព័ត៌មាន Guardian របស់អង់គ្លេស ក៏ត្រូវបានចាប់ខ្លួននៅក្នុងបាតុកម្មនោះដែរ។ប៉ុន្តែក្រោយមក ត្រូវបានប៉ូលិស ដោះលែង ឲ្យមានសេរីភាពវិញ ។

រដ្ឋមន្ត្រីការបរទេសអាមេរិក បានថ្កោល ទោសយ៉ាងខ្លាំងដល់រុស្ស៊ី ដែលបានចាប់ ខ្លួនបាតុករ ជាច្រើននាក់ដែលបានដង្ហែក្បួន ធ្វើបាតុកម្មដោយសន្តិវិធី។ ការចាប់ខ្លួននោះគឺជាការបំពានសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋ។ នេះជាលើកទីមួយ ហើយ ដែលអាមេរិកថ្កោលទោសរុស្ស៊ី ក្រោមការ ដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំ៕

bieu-tinh-nga-26-3-reuters-plo_ovjf bieu-tinh-nga-26-3-sputnik-plo_lxuy

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print