គណបក្សកាន់អំណាចនៅអាល្លឺម៉ង់ CUD របស់លោកស្រី Angela Merkel មាន ប្រៀបនៅក្នុងការបោះឆ្នោត

ចែករំលែក៖

កាលពីថ្ងៃទី២៦ខែមីនា ពលរដ្ឋជាង ៨សែននាក់ នៅក្នុងរដ្ឋ Saarland (Dalan) ដែលជារដ្ឋតូចបំផុត នៅក្នុងប្រទេសអាល្លឺម៉ង់បានចាប់ផ្តើម បោះឆ្នោតជ្រើសរើស សមាជិករដ្ឋសភា នៅក្នុងរដ្ឋមួយនេះ។

បណ្តាញទូរទស្សន៍ ZDF របស់អាល្លឺម៉ង់បានផ្សព្វផ្សាយពីលទ្ធផលបោះឆ្នោត នៅរដ្ឋ Saarland បង្ហាញឲ្យឃើញថា គណបក្សកាន់អំណាចដឹកនាំដោយលោក ស្រី អេនហ្គេឡា មែរគែលទទួលបាន សំឡេងគាំទ្រ ៤០,៥ភាគរយ គឺកើនឡើង ៥,៣ភាគរយ បើប្រៀបធៀបនឹងការបោះ ឆ្នោត អាណត្តិមុន។ ជាមួយគ្នានេះគណ បក្សសង្គមប្រជាធិបតេយ្យSPDឈរ លំដាប់ ទីពីរ ដោយមានសំឡេងគាំទ្រ ២៩,៨ភាគ រយ គឺធ្លាក់ចុះ០,៨ភាគរយ។

ដោយឡែកគណបក្ស ប្រឆាំង AFD ដែលមានគោលនយោបាយប្រឆាំង ជន អន្តោប្រវេសន៍ ទទួលបានសំឡេងគាំទ្រ ៦,២ភាគរយ។ រដ្ឋ Saarland គឺជារដ្ឋទី១២ ហើយ ដែលគណបក្ស ប្រឆាំង មានកៅអី នៅក្នុងរដ្ឋសភា។

ការបោះឆ្នោតនៅរដ្ឋ Saarland ត្រូវបាន គេចាត់ទុកថា ជាការសាកល្បងដ៏សំខាន់ នៅក្នុងការបោះឆ្នោតជ្រើសរើស សមាជិក រដ្ឋសភា និង នាយករដ្ឋមន្ត្រី ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ខែកញ្ញា ឆ្នាំ២០១៧ ។ នៅពេលនេះ បេក្ខភាពដែលលេចធ្លោ ជាងគេបំផុតគឺ លោកស្រី អេនហ្គេឡាមែរ គែល មកពីគណបក្ស CDU និង លោក Martin Schulz មកពីគណបក្ស SPD ។

ការស្ទងមតិនាពេលកន្លងមក បាន បង្ហាញឲ្យឃើ់ញថា គណបក្ស SPD មាន សំឡេងគាំទ្រ ប្រហាក់ប្រហែលនឹង គណបក្ស CDU របស់លោកស្រីមែរគែល ។ បេក្ខភាពទាំងពីររូបខាងលើ នឹងក្លាយជា គូប្រជែង យ៉ាងស្វិតស្វាញបំផុត ។

ការបោះឆ្នោតនៅអាល្លឺម៉ង់ ត្រូវបាន ក្រុមអ្នកវិភាគលើកឡើងថា ជាការបោះ ឆ្នោតដ៏សំខាន់ បំផុតនៅក្នុងតំបន់អឺរ៉ុប ដោយអាល្លឺម៉ងដើរតួនាទីយ៉ាងសំខាន់នៅអឺរ៉ុប ក្នុងការដោះស្រាយវិបត្តិ នយោបាយ សេដ្ឋកិច្ច ក៏ដូចជាជនភៀសខ្លួននាពេល នេះ៕

s4.reutersmedia.net _95320150_mediaitem95320149

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print