ចោរឆក់ភ្លាត់ស្នៀតបានទូរស័ព្ទ បែរជាអស់ម៉ូតូខ្លួនឯងទៅវិញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីកម្មការិនីរោងចក្រម្នាក់បានសម្រេចហើយជិះម៉ូតូគេចតែជ្រុលធ្លាក់ជង្ហុក ម៉ូតូក៏លែងឆេះទៅមុខមិនរួច ដោយភ័យខ្លាំងពេក ទុកម៉ូតូចោលរត់យកប្រាស់អាយូសតែម្តង ខណៈជនរងគ្រោះចេញពីធ្វើការហើយដើរចុចទូរស័ព្ទតាមដងផ្លូវ ។

sokha-13នារីដែលត្រូវបានចោរឆក់ទូរស័ព្ទ

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥ តាមបណ្តោយផ្លូវតុងហ្គ៊ា ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឃុន ណារី ភេទស្រី អាយុ2៦ឆ្នាំ មុខរបរកម្មការិនីកាត់ដេរស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតនៅស្រុកព្រៃកប្បាស ខេត្តតាកែវ ។

នារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបគេបានដើរម្នាក់ឯងតាមផ្លូវតុងហ្គ៊ាហើយកាន់ទូរស័ព្ទមួយគ្រឿងម៉ាក S2 ពណ៌ស ឆែកមើលហ្វេស បុកតាមផ្លូវ ភ្លាមនោះស្រាប់តែឃើញជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូគ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខយ៉ាងកញ្ចាស់មួយគ្រឿង ។ បន្ទាប់មកជនសង្ស័យម្នាក់ចុះពីលើម៉ូតូហើយដើរតាមក្រោយនាង ចំណែកជនសង្ស័យម្នាក់ទៀតជិះម៉ូតូទៅឈប់នៅខាងមុខ តែរួបនាងមិនបានចាប់អារម្មណ៍ទេ រវល់ឆែកមើលហ្វេសហុក ស្រាប់តែជនសង្ស័យដើរមកពីក្រោយ ឆក់ទូរស័ព្ទយកទៅហើយ នៅតែមិនបានដឹងថា ចោរទៀត ស្មានតែអ្នកជួលបន្ទប់នៅជិតគ្នា ទាល់តែជនសង្ស័យរត់ឡើងជិះម៉ូតូរត់ទើប ដឹងថាចោរ ។

ប្រភពដដែលបន្តទៀតថា ដោយសារតែជនសង្ស័យជិះម៉ូតូចាស់ពេក ពេលដែលជិះរត់គេច ហើយម៉ូតូធ្លាក់ជង្ហុកធ្វើឲ្យម៉ូតូរលត់ក៏ត្រូវជនសង្ស័យផ្តួលម៉ូតូចោលហើយយកទូរស័ព្ទរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងយកម៉ូតូរបស់ជនសង្ស័យទៅរក្សាទុកនៅប៉ុស្តិ៍ នគរបាលចោមចៅ ស្វែងរកជនសង្ស័យតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ ៕

sokha-1ម៉ូតូរបស់ក្រុមចោរ​ដែលធាក់មិនឆេះបានបន្សល់ទុក

sokha-2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print