អ៊ីរ៉ង់វាយបកដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនអាមេរិកវិញម្តង

ចែករំលែក៖

ក្រោយពេលអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន ឯកជនរបស់អ៊ីរ៉ង់ និងប្រទេសមួយចំនួនទៀតដូចជាកូរ៉េខាងជើងនិងចិនជាដើម ដែលជាប់ពាក់ព័ន្ធ នឹងកម្មវិធីកាំជ្រួចមីស៊ីលនោះ នៅពេលនេះដែររដ្ឋាភិបាលទីក្រុង តេអរ៉ង់ បានសម្រេចចិត្តដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន អាមេរិកចំនួន១៥ក្រុមហ៊ុនវិញម្តង។

សកម្មភាពខាងលើរបស់អាមេរិក និងអ៊ីរ៉ង់បង្កក្តីបារម្ភកាន់តែខ្លាំងពីក្រុមអ្នកជំនួញ ដែលទើបតែដាក់ទុនរកសុីនៅប្រទេសអ៊ីរ៉ង់ក្រោយកិច្ចព្រមព្រៀងបរមាណូរវាងអ៊ីរ៉ង់នឹងប្រទេស៥បូក១។ តាំងពីលោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិកមកទំនាក់ទំនងរវាងទីក្រុង តេអរ៉ង់ នឹងវ៉ាស៊ីនតោនបាននិងកំពុងមានភាពតានតឹងជាលំដាប់។ លោក ត្រាំ ថែមទាំងបានសន្យាក្នុងសម័យឃោសនាបោះឆ្នោតថា លោកនឹងហែកចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្រ្តដែលអ៊ីរ៉ង់ បានចុះហត្ថលេខាជាមួយសហគមន៍អន្តរជាតិកាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៥។

នៅពេលនេះអ៊ីរ៉ង់ បានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនរបស់អាមេរិកដែលបានគាំទ្រប្រទេសអ៊ីស្រាអែល និងសកម្មភាពភេរវកម្មរបស់ប្រទេសជ្វីហ្វមួយនេះ។ គួរជម្រាបជូនថា តាំងពីលោក ដូណាល់ ត្រាំ កាន់តំណែងប្រធានាធិបតីអាមេរិកមក ទំនាក់ទំនងរវាងទីក្រុងតេហេរ៉ង់ នឹងវ៉ាស៊ីនតោនកាន់តែមានភាពតានតឹងជាលំដាប់។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសអ៊ីរ៉ង់ រាល់ការបញ្ជូន និងការផ្ទេរប្រាក់ជាមួយក្រុមហ៊ុនអាមេរិកទាំង១៥ក្រុមហ៊ុនត្រូវជាប់ទណ្ឌកម្មនិងត្រូវហាមឃាត់ ហើយថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននឹងមិនអាចទទួលបានទិដ្ឋាការចូលទឹកដីអ៊ីរ៉ង់ដាច់ខាត។ ជាទូទៅការសម្រេចចិត្តរបស់អ៊ីរ៉ង់ដូចនេះបានបង្កប់ដោយនិមិត្តរូបព្រោះថា ក្រុមហ៊ុនអាមេរិកទាំងនេះមិនបានរកស៊ីអ្វីជាមួយអ៊ីរ៉ង់ទេ។ តែសម្រាប់រដ្ឋាភិបាលអ៊ីរ៉ង់ វិធានការរបស់ខ្លួនគឺដើម្បីឆ្លើយតបនឹងរដ្ឋបាលអាមេរិកដែលកាលពី២ថ្ងៃមុន បានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបរទេសចំនួន៣០ និងមនុស្សមួយចំនួនពីបទបានរួមសហការជាមួយកម្មវិធីអាវុធរបស់អ៊ីរ៉ង់៕

150629_IranNukes-1250x650 IRAN DEFENCE MISSILE

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print