ជនជាតិចិនបើករថយន្ដសេរីទំនើបបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាត 

ចែករំលែក៖

ភ្នំពេញ ៖ បុរសនារីជនជាតិចិនពីរនាក់ជិះរថយន្ដសេរីទំនើប ម៉ាក BMW មួយគ្រឿងក្នុងល្បឿនលឿន មិនប្រយ័ត្នជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យខូចខាតចំនួនមួយកង់ ចំណែករថយន្ដដាច់កាឡេកង់មុខផ្នែកខាងឆ្វេងបន្តដំណើរទៅមុខលែងរួច ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចស្តុបផ្សារថ្មី តាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ផ្សាថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដសេរីទំនើបម៉ាក BMW ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-1099 បើកបរដោយបុរសនារីជនជាតិចិនពីរនាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ហើយពេលមកដល់ចំណុចកើតហេតុមិនបន្ថយល្បឿន ក៏ជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឲ្យរបាំងថ្មខូចខាតមួយកង់ខ្ទាតចេញពីគ្នា ចំណែករថយន្ដដាច់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងអូសជិត៥០ម៉ែត្រ ទើបអស់ល្បឿនទៅមុខលែងរួច តែមិនបណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្ដរងរបួសនោះទេ ។

ប្រភពបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដបានបើកទ្វាររថយន្ដចុះគេចខ្លនបាត់ ដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ ។ ក្រោយមកទើបមានកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុ ហើយបានទំនាក់ទំនងទៅកម្លាំងជំនាញចុះវាស់វែងស្ទួចយករថយន្ដបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមផ្លូវច្បាប់ ៕ ព្រែកជ័យ

ae-3-2-768x432 ae-4-2-768x432 ae-5-1-768x432 ae-1-6-768x432 ae-2-5-768x432

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print