សមត្ថកិច្ចខណ្ឌដូនពេញបង្ក្រាបមុខសញ្ញាចែកចាយគ្រឿងញៀនឃាត់ខ្លួនមនុស្ស២នាក់និងថ្នាំ១៩កញ្ចប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសហប៉ុស្តិ៍ដឹកនាំដោយលោក គង់ សុភា រិទ្ធ អធិការរងខណ្ឌដូនពេញបានធ្វើការចុះបង្ក្រាបទីតាំងចែកចាយគ្រឿងនៅប្លុករោងចក្រឆ្នាំងឃាត់បានមនុស្សប្រុសស្រីចំនួន២នាក់ដកហូតបានវត្ថុតាងថ្នាំញ្ញៀនចំនួន១៨កញ្ចប់តូចនិង១កញ្ចប់ធំ ។

ដែលហេតុការណ៍ឃាត់ខ្លួននេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវរថភ្លើង ស្ថិតនៅក្នុងភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ជនសង្ស័យដែលឃាត់បានមានឈ្មោះរឿន សុខខេង ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ
និងម្នាក់ទៀតមានឈ្មោះ ចាន់ ស្រីតា ភេទស្រី២៥ឆ្នាំ មានមុខរបរនិងស្នាក់នៅមិនពិតប្រាកដ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងល្បាតសហប៉ុស្តិ៍បានធ្វើការល្បាតក្នុងមូលដ្ឋានរហូតដល់ចំណុចខាងលើក៏ឃើញជនសង្ស័យម្នាក់កំពុងឈរធ្វើសកម្មភាពចែកចាយ ។ ភ្លាមៗនោះកម្លាំងលោកក៏ធ្វើការបង្ក្រាបនិងឃាត់ខ្លួនបានតែម្តងដោយឆែកឆេរឃើញថ្នាំញ្ញៀនចំនួន១៣កញ្ចប់តូច លុយចំនួន៧ម៉ឺនរៀល ។ មិនបានប៉ុន្មានផងក៏បង្ក្រាបជាក់ស្តែងបានស្ត្រីម្នាក់ទៀតកំពុងតែធ្វើសកម្មភាពចែកចាយថ្នាំក៏ធ្វើការឃាត់ដកហូតបានថ្នាំញ្ញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់តូចនិង១កញ្ចប់ធំ លុយចំនួន៤ម៉ឺនរៀល និងឧបករណ៍សម្រាប់ជក់ចំនួន២ យកទៅសួរនាំនៅប៉ុស្តិ៍រដ្ឋនគរបាលស្រះចក។

ក្រោយពេលកើតហេតុជនសង្ស័យប្រុសស្រីទាំង២នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ស្រះចកកសាងសំណុំរឿងបញ្ចូនទៅកាន់អធិការដ្ឋានខណ្ឌដូនពេញដើម្បីចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ៕សុខាសែនជ័យ

...

IMG_8400 IMG_8401 IMG_8402

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print