ទំនប់ទឹក Tabqa នៅស៊ីរីរងការវាយប្រហារហើយសោកនាដកម្មអាចនឹងកើតមានបើបាក់ទំនប់

ចែករំលែក៖

ក្រុមភេរវកម្ម IS បានព្រមានថា ទំនប់ ទឹកនៅតំបន់ភាគខាងលិចទីក្រុង Raqqa អាចប្រឈមនឹងការបាក់ដោយសារការ វាយប្រហារ ហើយច្រកបង្ហូរទឹកជំនន់ក៏ បានបិទអាចបង្កឲ្យមានអ្នកស្លាប់ច្រើនដោយ សារទឹកជំនន់។

ទំនប់ទឹក Tabqa ស្ថិតនៅលើដងទន្លេ Euphrates មានចម្ងាយពីទីក្រុងរ៉ាក់កាគ្រប់ គ្រងដោយក្រុម IS ប្រមាណជាង៤០គីឡូ ម៉ែត្រ។ នៅពេលនេះ អាមេរិក និងប្រទេសជាសម្ពន្ធមិត្តបានខិតខំស្វែងរកឱកាស ដណ្តើមគ្រប់គ្រងទីនោះមកវិញក្នុងពេលដែលក្រុមភេរវកម្មបានប្រើប្រាស់ទំនប់ទឹកខាងលើធ្វើជាយុទ្ធសាស្ត្រក្នុងការការពារ ខ្លួន។ បើលោកខាងលិចបង្កើនការវាយ ប្រហារនោះ ក្រុម IS នឹងកម្ទេចទំនប់ទឹកនេះ ជាមិនខាន។

ទំនប់ទឹក Tabqa មានកម្ពស់៦១ម៉ែត្រ មានប្រវែង៥គីឡូម៉ែត្រ ទទឹងនៅផ្នែកខាង លើមាន១៩ម៉ែត្រ និង៥១២ម៉ែត្រ។ ទំនប់នេះត្រូវក្រុមភេរវកម្ម IS គ្រប់គ្រង តាំងពីឆ្នាំ២០១៣ មកទល់ពេលនេះ។

ទំនប់ខាងលើបានកសាងឡើងនៅឆ្នាំ ១៩៦៨ និងរួចរាល់នៅឆ្នាំ១៩៧០ ដោយ មានការជួយពីសហភាពសូវៀតចំណាយ ប្រាក់អស់ ៣៤០លានដុល្លារ។ ប្រសិនបើ ក្រុម IS វាយប្រហារកម្ទេចទំនប់ខាងលើ នឹងបង្កឲ្យមានគ្រោះទឹកជំនន់ជាទ្រង់ទ្រាយ ធំក្នុងប្រទេសស៊ីរី ពេលនោះនឹងមានអ្នកស្លាប់ច្រើនមិនចាញ់ការធ្វើសង្គ្រាមនោះ ប៉ុន្មានឡើយ៕

tabqa (2) tabqa (1)

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print