សារព័ត៌មាន south China Morning Post បានផ្សាយថា ជណ្តើរយន្ត នៅក្នុងផ្សាទំនើប Langham Place កំពុងតែដំណើរការធម្មតា ពីក្រោយឡើងទៅលើ ស្រាប់តែប្តូរទិសដៅភ្លាមៗ ពីលើចុះទៅក្រោមវិញ ធ្វើឲ្យអ្នក នៅលើជណ្តើរយន្តហោះ ដួលផ្កាប់ផ្ងា របួស១៨នាក់។
ហេតុការណ៍ខាងលើកើតឡើង នៅរសៀលថ្ងៃទី២៥ខែមីនា ក្នុងផ្សាទំនើប ដែលមានជណ្តើយន្ត វែង បំផុត ។ ជណ្តើយន្តខាងលើ មាន ប្រវែងដល់ទៅ ៤៥ម៉ែត្រ ស្រាប់តែប្តូរទិសដៅក្នុងល្បឿនលឿន ទើប អ្នកដែលនៅលើជណ្តើរនោះមិនអាចទប់ជំហររបស់ខ្លួនបាន។
លោក Chung Chi Wai បុគ្គលិកជួយសង្គ្រោះបានឲ្យដឹងថា គ្មាននរណាម្នាក់របួសធ្ងន់ដល់បាក់ឆ្អឹងឡើយគឺគ្រាន់តែរបួសសើរស្បែកប៉ុណ្ណោះ ។សាធី












