ខ្សឹបដាក់ត្រចៀក៖ ប្រធានមន្ទីរសាធារណការខេត្តតាកែវពុករលួយ

ចែករំលែក៖

ក្រុមមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តតាកែវខ្សឹបខ្សៀវគ្នាថា លោក ណុប នី ប្រធានអង្គភាពរបស់ពួកគេបានប្រព្រឹត្តអំពើពុករលួយជាច្រើនករណី។ បើទោះបីជាមិនដូចខេត្តដទៃដែលមានផ្លូវជាតិជាច្រើនសម្រាប់លើកគម្រោងជួសជុល ឬស្ថាបនាថ្មីដែលមានលាយឡំដោយអំពើពុករលួយយ៉ាងណាក៏ដោយក៏នៅខេត្តតាកែវលោក ប្រធានមន្ទីរអាចមានវិធីពុករលួយច្រើនបែបច្រើនយ៉ាង។ សូម្បីតែរថយន្តដឹកស្រូវឆ្លងកាត់ភូមិសាស្ត្រខេត្តតាកែវក៏ត្រូវបង់ប្រាក់ឲ្យលោកប្រធានមន្ទីរដែរ ។

គេមិនដែលឃើញខេត្តតាកែវចាប់បង្ក្រាបរថយន្តដឹកលើសទម្ងន់ម្តងណាឡើយ។ នេះជាវិធីដែលលោក ណុប នី បានជួយសម្របសម្រួលដល់ក្រុមអ្នករកស៊ីដឹកជញ្ជូនគ្រប់ប្រភេទអាចដំណើរការបានដោយរលូន ពោលគឺសុខស្រួលទាំងមន្ត្រីនិងក្រុមអ្នក រកស៊ីបើទោះបីជាដឹកលើសទម្ងន់ក៏ដោយ។ ក្រៅពីនោះរថយន្តដឹកជញ្ជូនដីក៏ត្រូវបង់ប្រាក់ឲ្យលោកប្រធានមន្ទីរដែរ។ នៅមានសេវាផ្សេងៗទៀតដែលលោកប្រធានមន្ទីរ អាចលេបត្របាក់តែម្នាក់ឯងដោយមិនចែករំលែកឲ្យមន្ត្រីក្រោមឱវាទបានរស់ផងទេ។ ដោយសារតែមិនព្រមប្រើប្រាស់វប្បធម៌ចែករំលែកបែបនេះហើយ ទើបព័ត៌មានស្តីពី អំពើពុករលួយនៅក្នុងមន្ទីរចេះតែបែកធ្លាយ ។

ក្រៅពីពុករលួយនៅក្រៅអង្គភាពក៏នៅមានអំពើពុករលួយក្នុងអង្គភាពជាច្រើនទៀត។ បញ្ហាពុករលួយក្នុងអង្គភាពដែលក្រុមមន្ត្រីតូចតាចមើលឃើញដោយផ្ទាល់ នោះហើយដែលជាហេតុធ្វើឲ្យមន្ត្រីដែលមិនបានផលប្រយោជន៍មិនពេញចិត្តចំពោះការដឹកនាំរបស់លោក ណុប នី។ ក្រុមមន្ត្រីទាំងនោះខ្សឹបខ្សៀវថា សូម្បីតែរថយន្តដឹកដី, រថយន្តដឹកស្រូវឆ្លងកាត់ទៅប្រទេសវៀតណាមក៏ត្រូវបង់ប្រាក់ឲ្យលោកណុប នីដែរ។ រីឯផ្លូវដែលខូចក្នុងភូមិសាស្ត្រខេត្តតាកែវមិនឃើញជួសជុលនោះឡើយ។ បើជួសជុល តិចតួចធ្វើគម្រោងយកប្រាក់រាបលានរៀលចែកគ្នាចាយ ៕

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print