ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង២២និង៥នាទី ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិធម្មត្រ័យ ឃុំផ្សារ ដែក ស្រុកពញាឮ ខេត្តកណ្តាល សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានធ្វើការឃាត់ខ្លូនជនសង្ស័យម្នាក់ រួមនិងថ្នាំញៀនម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀនចំនួន៣កញ្ចប់តូច ទូរស័ព្ទ១គ្រឿង និងម៉ូតូម៉ាកHIYA មួយគ្រឿង ។
ជនសង្ស័យឈ្មោះ សឿន សុខពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរមុខរបរកម្មករកាប់គោ មានទីលំនៅ ភូមិចិនដាំម្លូ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ។
សមត្ថកិច្ចឲ្យដឹងថា ក្នុងការចុះឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងដកហូតបានវត្ថុតាងរួមមាន ៖ ម្សៅក្រាម ពណ៌សថ្លា មេតំហ្វេតាមីន ម៉ាទឹកកក ICE សង្ស័យជាសារធាតុញៀន ចំនួន៣កញ្ចប់តូច ទូរស័ព្ទ១គ្រឿង និងម៉ាកHIYAមួយគ្រឿង ។
សមត្ថកិច្ចនគរបាលស្រុកឧត្តុង្គបានឲ្យដឹងបន្តថា មុនការចាប់ខ្លួនជនសង្ស័យ គឺនៅវេលាម៉ោងខាងលើកម្លាំងជំនាញបានទទួលព័ត៌មានថា មានជនសង្ស័យជាមុខសញ្ញាកំពុងធ្វើសកម្មភាពជួញដូរថ្នាំញៀននៅចំណុចខាងលើ បន្ទាប់មកកម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍ផ្សារដែក បានចុះបង្រ្កាបចាប់ឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងបានមួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសួរនាំ និងបន្តចាត់ការតាមនីតិវិធី៕ ស្អាងជ័យ












