ភ្នំពេញ៖ យុវជនប្រុសស្រីចំនួន៧នាក់ត្រូវកម្លាំងប៉ូលីសប៉ុស្តិ៍ភ្នំពេញថ្មីធ្វើការឃាត់ខ្លួនខណៈពួកគេទៅប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀននិងរក្សាអាវុធ(ដាវ)ខុសច្បាប់នៅក្នុងដីឡូតិ៍មួយកន្លែង។
ករណីឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០១៧នៅចំណុចដីឡូតិ៍មួយកន្លែងក្នុងក្រុម៦ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
យុវជនដែលឃាត់ខ្លួនទាំង៧នាក់នេះទី១មានឈ្មោះ លន់ ដាវី ភេទស្រីអាយុ១៩ឆ្នាំ មុខរបរបនៅផ្ទះស្នាក់នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខទី២ឈ្មោះ យ៉ន ស្រីលក្ខ ភេទស្រីអាយុ១៩ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខទី៣ឈ្មោះ ឃឹន ឆាង ភេទប្រុសអាយុ១៦ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិពោធិ៍ជ្រែង ឃុំបន្ទាយជគ្រី ស្រុកព្រះស្តេចខេត្តព្រៃវែងទី៤ឈ្មោះ យឿង កែវ ភេទប្រុសអាយុ២០ឆ្នាំមុខរបរមិនពិតស្នាក់នៅម្តុំវត្តសំរោង អណ្តែត និងមានស្រុកកំណើតភូមិកំពង់ស្វាយឃុំព្រែកថ្មីស្រុកកោះធំខេត្តកណ្តាល់ទី៥ឈ្មោះ ដេត សាវី ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិដីថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខមានស្រុកកំណតភូមិកំពង់លែង ឃុំកំពង់ហាវ ខេត្តកំពង់ឆ្នាំងទី៦ឈ្មោះ ញឹក ចាន់សុផានិត ភេទប្រុសអាយុ២២ឆ្នាំ ស្នាក់នៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនិងទី៧ឈ្មោះ ឃឹម រតនា ភេទប្រុសអាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នៅម្តុំផ្សារដីហុយមានស្រុកកំណើតភូមិព្រៃឃុំជុំរេះពេនស្រុកសំរោងខេត្តតាកែវ។
ប្រភពពីលោក ដួង វណ្ណៈ នាយប៉ុស្តិ៍ស្តីទី ភ្នំពេញថ្មីបានអោយដឹងថា មុននិងឃាត់ខ្លួនក្រុមក្មេងស្ទាវប្រុសស្រីទាំង៧នាក់ខាងលើនេះគឺប្រជាពលរដ្ឋបានរាយការណ៍មកថាមានក្រុមក្មេងស្ទាវប្រុសស្រីបាននាំគ្នាទៅប្រមូលផ្តុំក្នុងដីឡូតិ៍គួអោយសង្ស័យទើបលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់ចំណុចខាងលើក៍ឃើញពួកគេទាំងនោះហើយធ្វើការឃាត់ខ្លួននិងត្រួតពិនិត្យក៍ឃើញមានដាវចំនួន២ដើមទើបឃាត់ខ្លួនយកមកសាកសួរនៅអធិការដ្ឋានខណ្ឌតែម្តង។
លោក យឹម ដាវុធ នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខបានអោយដឹងថា បន្ទាប់ពីនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានបញ្ជួនក្រុមក្មេងស្ទាវប្រុសស្រីទាំង៧នាក់មកដល់អធិការដ្ឋានខណ្ឌលោកបានអោយខាងជុំនាញផ្នែកគ្រឿងញៀនធ្វើតេសទឹកនោមពួកគេរកសារធាតុ ញៀនប៉ុន្តែក្នុងនោះមានតែ៥នាក់ទេដែលមានសារធាតុញៀនចំណែកក្មេងស្រីៗនាក់នោះពុំមានសារធាតុញៀននោះទេហើយក៍អោយអានាព្យាបាលមកធានាត្រឡប់ទៅផ្ទះវិញ។ដោយឡែកយុវជនទាំង៥នាក់ទៀតកំពង់ឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីចាត់ការបន្តតាមនិតិវិធី៕ តុង សីហា












