ខេត្តព្រះសីហនុ៖ សេចក្តីរាយការណ៍ពីនគរបាលស្រុកព្រៃនប់បានឲ្យដឹងថា៖ នៅ វេលាម៉ោង១២ថ្ងៃត្រង់ទី២៩ ខែមីនា ឆ្នាំ២០១៧ កម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំវាលរេញ និងឃុំជើងគោបានស្រាវជ្រាវរកឃើញ និងបង្ក្រាបទីកន្លែងបញ្ជល់មាន់ លួចលាក់ក្នុងព្រៃ១កន្លែង នៅក្នុងព្រៃអាកាស្យា ក្នុងភូមិ ត្រពាំងគា ឃុុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនមនុស្សចំនួន ៣ នាក់ ១-ឈ្មោះកុល សុធា ភេទ ប្រុស អាយុ៣៣ឆ្នាំ មុខរបរមេការកម្មករ ដូងប្រេង មានទីលំនៅភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ២-ឈ្មោះ បួន ប្រុស ភេទប្រុស អាយុ៤៤ ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅដូចគ្នា និងទី៣-ឈ្មោះអ៊ុក ធី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់។
ជាមួយគ្នានេះ សមត្ថកិច្ចដកហូតបាន មាន់ជល់២ក្បាល ស៊ុំក្រុងមាន់៤ និង ម៉ូតូ ៨គ្រឿង ៕ ឆ្លាម សមុទ្រ













