ខេត្តប៉ៃលិន ៖ នៅខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ បានរកឃើញហើយប្រធាននិងអនុប្រធានសាខាគយថ្មី ដែលធ្វើពិធីប្រកាសក្រោមវត្តមានមន្ត្រីចំណុះសាលាខេត្ត ។
ពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិននាព្រឹក នេះបានប្រកាសផ្ទេរភារកិច្ចជូនលោក សំ សុវណ្ណារិទ្ធ ជាប្រធានសាខាគយនិងរដ្ឋាករខេត្តប៉ៃលិន និងលោក ទី ប៊ុនឡង់ អនុ ប្រធានក្តាប់រួមការិយាល័យគយ និងរដ្ឋា ករច្រកព្រំនិងលោករៀមរ៉ា អនុប្រធាន ការិយាល័យច្រកព្រំ ។
ពិធីនេះធ្វើឡើងនៅក្នុងសាលប្រជុំនៃសាលាខេត្តប៉ៃលិន ក្រោមអធិបតីភាពលោក ហ៊ីវ គឹមហេង អគ្គនាយករង នៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា លោក អៀង វុធ អភិបាលរងនៃគណៈ អភិបាលខេត្តប៉ៃលិន និងលោក ផាន់ ចាន់ធុល អភិបាលរងនៃគណៈអភិបាល ខេត្តប៉ៃលិនរួមទាំងសមាជិកសមាជិកាចូល រួមសរុបចំនួន១៥០នាក់ ៕ ហេង នរិន្រ្ទ
...















