កម្លាំងសមត្ថកិច្ចចម្រុះបង្ក្រាបទីតាំងលួចបោះជំរុំ ដើម្បីជីករ៉ែត្បូង និងដាក់អន្ទាក់សត្វព្រៃ នៅក្នុងតំបន់អភិរក្ស

ចែករំលែក៖

ខេត្តប៉ៃលិន ៖ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងសមត្ថកិច្ចចម្រុះ មាន មន្ត្រីអនុរក្សមន្ទីរបរិស្ថានខេត្ត កងរាជអាវុធហត្ថ នគរ បាលវរៈការពារព្រំដែន និងកម្លាំងរបស់ MJP បានចុះល្បាតនៅក្នុងភូមិសាស្ត្រ តំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាង ប៉ៃលិន-សំឡូត បានប្រទះឃើញទីតាំងការលួចបោះជំរុំនៅក្នុងព្រៃដើម្បីជីករ៉ែស្ថិតនៅចំនុចភ្នំទ្រព្យ សង្កាត់អូរតាវ៉ៅ ខេត្តប៉ៃលិន ។

លោក គឹម សុខា ប្រធានមន្ទីរបរិស្ថានខេត្តប៉ៃលិន បានឱ្យដឹងថា មន្ត្រីអភិរក្សរបស់មន្ទីរបរិស្ថានខេត្ត បានសហការជាមួយកម្លាំងចម្រុះ ដើម្បីចុះល្បាតតាមគោលដៅនានា ក្នុងតំបន់ការពារធម្មជាតិ ជាពិសេសតំបន់អភិរក្សប្រើប្រាស់ច្រើនយ៉ាង ប៉ៃលិន-សំឡូត ដែលជានិច្ចជាកាលក្រុមជនល្មើស តែងតែលួចចូលកាប់ឈើមានតម្លៃ កាប់ទន្ទ្រានដីព្រៃយកមកធ្វើចំការ លួចជីករ៉ែធនធានធម្មជាតិ និងការបរបាញ់ ដាក់អន្ទាក់សត្វព្រៃជាដើម ។ ហើយកន្លងមកកម្លាំងចម្រុះបានបង្ក្រាបជាបន្តបន្ទាប់ ប៉ុន្តែដោយដីព្រៃអភិរក្សមានទំហំធំ កម្លាំងអភិរក្សមានចំនួនតិចមិនគ្រប់គ្រាន់ ក្នុងការចេញល្បាតបានត្រឹមតែ ៣ដង ឬ៤ដងប៉ុណ្ណោះ ក្នុង១ខែ ។ ដូច្នេះហើយទើបបានជាក្រុមជនខិលខូចអាចលួចចូលធ្វើសកម្មភាពខុសច្បាប់បាន។

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងចម្រុះបាន រុះរើដុតកម្ទេចជំរុំចោល និងបាន ប្រមូលអន្ទាក់សត្វ ដែលជនល្មើសដាក់នៅក្នុងព្រៃ បានចំនួន ១៧០អន្ទាក់ ។ ចំណែក ជនល្មើសបានរត់គេចខ្លួនបាត់ស្រមោល មុនសមត្ថកិច្ចចម្រុះចុះទៅដល់៕ ស សារ៉េត

IMG_1149 IMG_1150 IMG_1153 IMG_1155 IMG_1159

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print