អគ្គីភ័យឆេះម៉ាស៊ីនបាញ់ខ្យល់ក្នុងរោងចក្រសាន់តិច កម្មករភ្ញាក់ផ្អើលរត់ជាន់ជើងគ្នា

ចែករំលែក៖

ភ្នំពេញ៖ កម្មករ កម្មការិនីជាច្រើនពាន់នាក់បាននាំគ្នារត់ភៀសខ្លួន ស្លន់ស្លោ ដោយសារករណីអគ្គីភ័យ ភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅរោងចក្រសាន់តិច ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា អគ្គិភ័យ បានឆេះម៉ាស៊ីនបាញ់ខ្យល់នៅក្នុងរោងចក្រសាច់តិច បង្កការភ្ញាក់ផ្អើល ដល់កម្មករច្រើនពាន់នាក់ដែលកំពុងធ្វើការ នាំគ្នារត់ចែកជើងគ្នា ។ ប៉ុន្តែទោះបីយ៉ាងណា ករណីនេះមិនបង្កឲ្យភ្លើងឆេះរាលដាលទ្រង់ទ្រាយធំនោះទេ ពីព្រោះក្រុមសន្តិសុខ និងកម្មករ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យអន្តរាគមន៍ភ្លាមៗទាន់ពេលវេលា  ។

ភ្លាមៗបន្ទាប់ពីកើតហេតុ គេឃើញរថយន្តពន្លត់អគ្គីភ័យ២គ្រឿងរបស់សមត្ថកិច្ចទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមិនបានបាញ់ទឹកនោះទេ ពីព្រោះភ្លើងបានរលត់ទៅវិញហើយ ៕ សុខា សែនជ័យ

...

sokha (2) sokha (3) sokha (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print