Update ៖ យុវជនពីរនាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម ខណៈកំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តបុកពីក្រោយ

ចែករំលែក៖

ភ្នំំពេញ៖ យុវជនពីនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធម៍ហើដេករណូករណែលកណ្តាលផ្លូវលាយឡំនិងឈាមហូឡចេញមកក្រហមច្រាលពេញផ្លូវគួអោយរន្ធត់បំផុតខណៈកំពង់តែជិះម៉ូតូឌុបគ្នាតាមផ្លូវហើយក៍ត្រូវរថយន្តដឹកឥដិ៍បុកកិនពីក្រោយពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់នេះមួយនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង១០នាទីល្ងាចថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧នៅចំណុចក្បែរវត្តឃ្មួញ លើកំណាត់ផ្លូវភ្នំពេញហាណូយភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។

សពត្រូវបានគេស្គាល់ទី១មានឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ចំណែកម្នាក់ទៀតពុំទាន់ស្គាល់អត្តសញ្ញាណទេ។ ដោយឡែកអ្នកបើកបរមានឈ្មោះ ផាន់ វន ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាលនិងមានស្រុកកំណើតភូមិក្រាំងចិន ឃុំក្រាំងយ៉ង ស្រុកព្រះស្តេច ខេត្តព្រៃវែង។

អ្នកឃើញហេតុការណ៍ការបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញជនរងគ្រោះទាំងពីនាក់បានជិះម៉ូតូ១គ្រឿងម៉ាក់ហុងឌ្រីមសេ១២៥សេរីឆ្នាំ២០១៧ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ1DF.5373ឌុបគ្នាក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុទំនងជាគិចនិងម៉ូតូរឺម៉កកងបីហើយក៍ត្រូវរថយន្តបង្ករម៉ាកនីសាន់ព័ណខៀវពាក់ស្លាកលេខភ្នំពេញ3A.3633ដែលបើកមកពីក្រោយក្នុងល្បឿនចាប់ហ្វាំងមិនទាន់ក៍បុកកិនបណ្តាលអោយដេករណូករណែលកណ្តាលផ្លូវស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៍តែម្តង។ចំណែកម៉ូតូជនរងគ្រោះបានកៀបជាប់ពីក្រោមរថយន្តអូសប្រមាណជាង៣០០ម៉ែត្រទើបអស់ល្បឿនទៅមុខលែងរួចហើយត្រូវប្រជាពលរដ្ឋនាំគ្នាជួយចាប់អ្នកបើកបរបានវាយ១នាក់មួយដៃមួយជើងទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយកើតហេតុគេឃើញមាននគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខចុះមកដល់កន្លែងនិងទាក់ទងទៅនគរបាលចរាចរណ៍រាជធានីធ្វើការវាស់វែងយកម៉ូតូនិងរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរជើងគោករាជធានីភ្នំពេញដោះស្រាយនៅពេលក្រោយ។ចំណែកសពយុវជនម្នាក់ឈ្មោះ ជួន បញ្ញារិទ្ធ ភេទប្រុសអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិសែនសុខ៦សង្កាត់ឃ្មួញ ខណ្ឌសែនសុខត្រូវក្រុមគ្រួសារយកទៅធ្វើបុណ្យនៅគេហដ្ឋានតាមប្រពៃណី។ដោយលែកសពយុវជនម្នាក់ទៀតយកទៅតំគាល់ទុកនៅវត្តទឹកថ្លាដើម្បីរកសាច់ញតិ  ៕ សីហា

e78f478d-ba40-4a2f-87eb-4c7a3d4a7fd8 b627706a-5367-4b50-aea5-524bf7336d58 972156d4-0778-4e93-a486-a8d4782dc619 099d38eb-1ac4-4a93-8c57-27072f85b38f 024c1475-a2e8-48a1-899c-a08331291c0b 4e8c1dc6-17de-4725-bf2c-5c4200b049f6 f0312b05-769a-4e33-a05e-9dfaae1fb2c9

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print