យានដ្ឋានតាស្វិត ខណ្ឌឫស្សីកែវ ភ្លើងឆេះទាំងយប់ អស់រថយន្ត៥គ្រឿង មិនដឹងមូលហេតុ

ចែករំលែក៖

 ភ្នំពេញ ៖ ឃ្លាំងរថយន្តយីហោហ៊ីយ៉ាន់ដាយមួយកន្លែងនៅក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងខ្លាំង បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់ និងមានរថយន្តអគ្គីភ័យអន្តរាគមន៍ជាច្រើនគ្រឿង ។

ហេតុការណ៍នេះបានកើតនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០១៧ នៅឃ្លាំងយីហោ លី អាន (តាស្វិត) ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខហាងបញ្ចាំ និងបង់រំលោះ លី ហួរ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពពីកម្មករនៅឃ្លាំងខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គឺកម្មករទាំងអស់កំពុងតែដេកលង់លក់ដំណេក លុះនៅម៉ោងកើតហេតុ ស្រាប់តែមានអណ្តាតភ្លើងឆេះចេញរថយន្តម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោនយ៉ាងសន្ធោរសន្ធៅទៅហើយ ។

ប្រភពបានបន្តថា ភ្លាមៗនោះកម្មករទាំងអស់បានរត់ទៅរកទុយយោទឹក និងបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ តែមិនរលត់ក៏សុំជំនួយអន្តរាគមន៍ពីសមត្ថកិច្ច ក្រោយមក ក៏មានរថយន្តពន្លត់ខាងការិយាល័យបង្ការ និងពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចេញមកជួយបាញ់ពន្លត់៦គ្រឿង បាញ់ទឹកអស់៤គ្រឿង ទើបភ្លើងរលត់ទាំងស្រុងនៅម៉ោង០០និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ។

ចំពោះការខូចខាត គេនៅមិនទាន់គិតជាទឹកប្រាក់អស់ប៉ុន្មាននៅឡើយទេ គឺគ្រាន់តែដឹងថា ខូចខាតរថយន្តទាំងស្រុង៥គ្រឿ ងក្នុងនោះក្បាលរថយន្តមិនមានតួចំនួន៤គ្រឿងផងដែរ ។ មូលហេតុ មិនទាន់ដឹងច្បាស់នៅឡើយទេ ហើយក៏មិនមានអ្នករងរបួសគ្រោះថ្នាក់ក្នុងហេតុការណ៍នេះដែរ ៕ ជឹម ភារ៉ាដង្កោ

0eaced80-bbf0-4ffc-bc38-cf1c57422849 6f92e03d-0459-4055-a3fd-91e235441cbd 1849ca1c-bb18-4dcd-a319-071aae4a2ee4 aee00ab8-e010-43a9-ad44-c53304208506

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print