សម្តេចតេជោហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋ និងយុវជនដែលបានចុះឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសូមឲ្យប្រជាពលរដ្ឋ និងយុវជនដែលបានចុះ ឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី៤ ខែមិថុនា ។

សម្តេចតេជោបានថ្លែងតាមបណ្តាញសង្គមកាលពីថ្ងៃទី៣១ ខែមីនា យ៉ាងដូច្នេះថា៖ «រដូវចូលឆ្នាំគឺកាន់តែខិតចូលមកកៀកហើយ ទន្ទឹមនឹងការបោះឆ្នោតសង្កាត់ឃុំក៏នៅមិនឆ្ងាយប៉ុន្មានដែរ។ ប្រទេស ជាតិយើងក៏កាន់តែរីកចម្រើនទៅមុខពីមួយថ្ងៃទៅមួយថ្ងៃ រួមជាមួយកំណើនសេដ្ឋកិច្ច ៧.៧ភាគរយ ដែលធ្វើអោយ កម្ពុជាបានងើបស្មើមុខមាត់ជាមួយអន្តរជាតិ ។

ប្រទេសជាតិរីកចម្រើនទៅបាន ព្រោះយើងមានប្រជាពលរដ្ឋដែលមានការយល់ដឹងហើយបានខិតខំចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺការចូលរួមថែរក្សា ការពារសន្តិភាពដែលជាកត្តាដ៏សំខាន់បំផុតសម្រាប់កម្ពុជាយើង។

សូមប្រជាពលរដ្ឋ និងយុវជនដែលបានចុះ ឈ្មោះបោះឆ្នោតហើយត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតឃុំសង្កាត់នៅថ្ងៃទី ៤ ខែ មិថុនា ឆ្នាំ ២០១៧ នេះកុំបីខាន។

សូមជូនពរបងប្អូនប្រជាពលរដ្ឋជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ» ៕

41

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print