ជនប្រដាប់អាវុធមិនស្គាល់មុខ​ បាញ់ប្រហារទៅលើDJ ខណៈកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ខេត្តសៀមរាប ៖ មានជនប្រដាប់អាវុធមិនស្គាល់មុខ បានធ្វើការបាញ់ប្រហារទៅលើបុរសម្នាក់ ដែលគេស្គាល់ថា ជាDJ បម្រើការនៅក្នុងក្លិបមួយកន្លែង «ឆេរ» ស្ថិតក្នុងក្រុងសៀមរាប បណ្តាលឲ្យរបួសធ្ងន់ត្រង់ពោះ ។

ករណីបាញ់ប្រហារនេះកើតឡើងកាលពីវេលាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិត នៅជិតផ្សារត្រាំនាគ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ មាស សុធារ័ត្ន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ DJ នៅក្នុងក្លិប«ឆេរ» ម្តុំផ្សារចាស់ មានទីលំនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យបានជិះម៉ូតូគេចទៅបាត់ ។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀម ។

មន្ត្រីកងរាជអាវុធហត្ថក្រុងសៀមរាបបានឲ្យដឹងថា ករណីនេះបង្កឡើងដោយជនសង្ស័យមានគ្នា៤នាក់ ពុំស្គាល់ មុខ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ជិះម៉ូតូម៉ាកសេ១២៥ ពីរគ្រឿង បានបាញ់ទៅលើជនរងគ្រោះ ពេលកំពុង ធ្វើដំណើរតាមផ្លូវទៅផ្ទះ ត្រូវចំ១គ្រាប់ ត្រង់ពោះរងរបួសធ្ងន់ ។

មិនទាន់មានការសន្និដ្ឋានយ៉ាងណាថាជាករណីអ្វីនោះទេ ខណៈកម្លាំងសមត្ថកិច្ចកំពុងបើកការស៊ើបអង្កេត ៕ ជាយក្រុង

...

nokordragon-1 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print