នគរបាលស្រុកកោះធំឃាត់ខ្លូនស្រ្តីម្នាក់ ពាក់ព័ន្ធនឹងករណីឆបោក

ចែករំលែក៖

ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកកោះធំបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ នេះ ពាក់ព័ន្ធនឹងករណីឆបោក ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួល លេខ៤៩ ផ្លូវលេខ៤៦៦ ក្រុមទី២៦ ភូមិបឹងត្របែក សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

នគរបាលស្រុកកោះធំបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ១-ឈ្មោះ កែវ ដា ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន ,២-ឈ្មោះ ចាន់ ម៉េងលី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឡូកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ប្ញស្សីកែវ រាជធានីភ្នំពេញ មានមុខរបរលក់ដូរ ។ ចំណែកជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ និង មុខរបរមិនពិតប្រាកដ ។

ក្នុងនោះកម្លាំងសមត្ថកិច្ចដកហូតបាន គ្រឿងអល័ង្កា  ខ្សែកកាឡៃ ចំនួន ០៦ខ្សែ , ចិញ្ចៀនកាឡៃចំនួន០១វង់  ខ្សែជើងកាឡៃចំនួន០១គូ , ខ្សែដៃដាំត្បូងពណ៌ស កាឡៃចំនួន០១ខ្សែ ,ទូរស័ព្ទចល័តចំនួន០១គ្រឿង , ថង់ក្រណាត់ ពណ៌ក្រហមចំនួន១ , កាបូបស្ពាយចំនួន០១ ។

តាមដំណើររឿងនេះបានឲ្យដឹងថា ជនសង្ស័យនិងជនរងគ្រោះ កែវ ដា គឺជាអ្នកទើបតែស្គាល់គ្នា និងរកស៊ីទទួល បញ្ចាំជាមួយគ្នា ព្រមទាំងស្នាក់នៅជាមួយគ្នានៅចំណុចកើតហេតុខាងលើ ។ លុះនៅថ្ងៃទី២៣ ខែមករា ឆ្នាំ ២០១៧ វេលាម៉ោង២០និង០០នាទី ជនសង្ស័យ ចេង ប៊ែ បានយកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយ ទៅដាក់បញ្ចាំជាមួយជនរងគ្រោះ កែវ ដា ដោយនិយាយថា ភ្ញៀវដែលចូលលេងល្បែងក្នុងកាស៊ីណូណាហ្គាវើល អោយយកមកបញ្ចាំក្នុងតម្លៃ ៣,០០០USD  ។ ដោយយល់ថាធ្លាប់ស្គាល់គ្នា ឈ្មោះ កែវ ដា បានទទួលយកខ្សែ ដៃនោះ ដោយពុំបានយកទៅពិនិត្យថាជារបស់ពិត ឬក្លែងក្លាយនោះទេ  ហើយបានប្រគល់ប្រាក់ទៅអោយ ចេង ប៊ែ ចំនួន៣,០០០USD ។

លុះប្រមាណជា៣ម៉ោងក្រោយមក នៅយប់ថ្ងៃដដែល ជនសង្ស័យក៏បានមកសុំយកប្រាក់ពីជនរងគ្រោះបន្ថែម ចំនួន៣,០០០USDទៀត ដោយនិយាយថា ម្ចាស់ខ្សែដៃចាញ់ល្បែងត្រូវការប្រាក់បន្ថែម ពេលនោះដោយសារ តែជនរងគ្រោះមានការទុកចិត្តលើជនសង្ស័យដែលជាអ្នករកស៊ីជាមួយគ្នា ក៏បានអោយប្រាក់ទៅ ចេង ប៊ែ ចំនួន ៣,០០០USDទៀត ។ បន្ទាប់មកនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះមានការសង្ស័យទៅលើខ្សែ ដៃនោះក៏បានយកទៅអោយគេពិនិត្យ ទើបដឹងថាជាខ្សែដៃក្លែងក្លាយ (កាឡៃ) ។

ជនរងគ្រោះ កែវ ដា ក៏បានត្រលប់មកផ្ទះជួលដែលស្នាក់នៅជាមួយគ្នា និងជនសង្ស័យវិញ តែជនសង្ស័យបាន ប្រមូលសម្ភារៈប្រើប្រាស់ផ្លាស់ប្ដូផ្ទះជួលទៅហើយ នៅពេលដែលជនរងគ្រោះទាក់ទងទៅ ជនសង្ស័យថាពុំធ្លាប់ ស្គាល់នោះទេ ។

ក្រោយមកជនរងគ្រោះ កែវ ដា និង ចាន់ ម៉េងលី រួមជាមួយក្រុមគ្រួសារបានបន្តស្រាវជ្រាវរហូតបានដឹង និង ស្គាល់ពីកន្លែងដែលជនសង្ស័យស្នាក់នៅថ្មីឯភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹង និងនាំជនសង្ស័យមកកាន់អធិការដ្ឋាន នគរបាលស្រុកកោះធំតែម្ដង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ចេង ប៊ែ ហៅ ហេង ពៅ បានសារភាពថា ខ្លួនពិតជាបាន យកខ្សែដៃដាំត្បូងពណ៌ស ជារបស់ក្លែងក្លាយទៅបញ្ចាំបោកយកប្រាក់ពីឈ្មោះ កែវ ដា ចំនួន ៦,០០០USD ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ

...

8acc36ca-4e04-4bca-ad37-741beb75b85f 7170322a-6d2a-4635-a206-f9fd35a71e4c cb3f0141-29a4-41e6-becb-b3397e3a084d

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print