សារព័ត៌មាន Wall Street Journal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទវិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំងក្លារបស់ចិន មិនត្រូវបានគ្រប់គ្រងឱ្យល្អនៅលើដែន សមុទ្រទាំងនោះបានបង្ហាញយ៉ាងច្បាស់ថា មិនបានរក្សាខ្លួនឱ្យបានល្អ ឱ្យមានតម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេស មហាអំណាចយោធាក្នុងតំបន់ដោយប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាម កំហែងឈ្លានពាន ប្រទេសជិតខាង ។
ក្នុងអត្ថបទវិភាគបន្ដថាចិនកំពុងតែឈានមួយជំហានទៀតក្នុងការឈ្លានពានដែនសមុទ្រជិតខាងនៅសមុទ្រភាគខាង ត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេង នៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ឧសភា រដ្ឋាភិបាលហ្វីុលីពីនក៏បានប្រកាស កាលពីពេលកន្លងមកថា ចិនកំពុងតែលួចលាក់សាងសង់ទីតាំងយោធានៅតំបន់ ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង។
រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំកោះត្រឿងសារបស់វៀតណាមក្នុងគោលដៅ ពង្រីកការគ្រប់គ្រងដែនសមុទ្រភាគខាង ត្បូងរហូតដល់៩០ភាគរយ គឺគ្របដណ្ដប់ទៅលើដែនអធិបតេយ្យប្រទេសជាច្រើន។ កន្លងមកចិនបានសន្យាជា មួយពិភពលោកថាជាការរីកចម្រើនក្នុងសន្ដិភាព ។ ផ្ទុយ ទៅវិញ មាត់និយាយថាសន្ដិភាព ចង់បាន សន្ដិភាព ប៉ុន្ដែដៃកាន់កាំភ្លើងបាញ់សម្លាប់គេទៅវិញ ។
សកម្មភាពរបស់ចិនដែលធ្វើទៅលើ វៀតណាមនាពេលនេះ ធ្វើឱ្យប្រទេសជាច្រើនបង្ហាញការប្រឆាំងចិនដោយបើក ចំហទាំងនោះធ្វើឱ្យចិនកាន់តែឯកោ ។ កន្លងមកឥណ្ឌាបានប្រកាសគាំទ្រវៀតណាមក្នុងការប្រឈមមុខជាមួយចិនដែលដាក់ស្ថានីយរុករកប្រេង និងនាវាចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសបាន ប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ឥណ្ឌានៅតែរក្សាគោលជំហរថាបណ្ដា ប្រទេសក្នុងតំបន់គ្មានសិទ្ធិរារាំងសេរីភាពចរាចរណ៍នៅដែនសមុទ្រខាងត្បូងហើយ អំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការ ធានាសន្ដិសុខដល់ចរាចរណ៍ដែនសមុទ្រ។ ឥណ្ឌាអំពាវនាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិ មិនត្រូវមានការឈ្លានពានណាមួយ ដោយ ប្រើប្រាស់កម្លាំងនោះឡើយ។ សកម្មភាព របស់ចិនដែលដាក់ស្ថានីយខួងប្រេងនៅសមុទ្រវៀតណាមជាសកម្ម ភាពមិនអាច ទទួលយកបាន គឺជាសកម្មភាពឈ្លានពានច្បាស់ក្រឡែត ។
អ្នកនយោបាយចិនបានបញ្ជាក់ថា បើមិនបញ្ចេញកម្លាំងយោធានាពេលនេះតើពេលណាចាំចេញ ចាំរហូតដល់អាមេរិកគ្រប់គ្រង ដណ្តើមយកផលប្រយោជន៍អស់ឬ? សកម្មភាពរបស់ចិនគឺទប់ទល់នឹងការឡោមព័ទ្ធរបស់អាមេរិក ពិសេសនៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក ដោយបញ្ជូនកម្លាំងទាហាននិងសព្វាវុធ ដល់ទៅជាង៦០ភាគរយក្នុងតំបន់នេះ។
ការសំងំលាក់ខ្លួនពង្រឹងអំណាចរបស់ចិនរាប់សិបឆ្នាំ ចាប់តាំងពីសង្គ្រាមលោកលើកទីពីរមកទល់ពេលនេះ ត្រូវបានចិន បញ្ចេញឲ្យពិភពលោកបានដឹង។ ប៉ុន្តែការដែលចិនមានកម្លាំងខ្លាំងនោះ ប្រទេសជិតខាងរបស់ខ្លួនក៏កាន់តែខ្លាំងផងដែរ។ចិន ពង្រឹងយន្តហោះគ្មានមនុស្សបើកការពារដែនសមុទ្រ ឥណ្ឌាក៏ទិញយន្តហោះគ្មាន មនុស្សបើកនិងអាវុធជាច្រើនពីអាមេរិកមកពង្រឹងកម្លាំងរបស់ខ្លួនដូចគ្នា ។ ក្រៅពីនេះប្រទេសនៅក្នុងតំបន់អាស៊ានក៏បានបង្កើនការចំណាយប្រាក់ដើម្បីទិញអាវុធទប់ទល់នឹងការគំរាមកំហែង។
បច្ចុប្បន្នកម្លាំងយោធាចិនត្រូវបានគេចាត់ទុកថាខ្លាំងជាងគេបំផុតនៅក្នុងតំបន់អាស៊ី ក៏ដូចជានៅជុំវិញពិភពលោក បើគ្មានអាមេរិកទេនោះចិនគឺជាប្រទេសមហា អំណាចយោធានៅលើពិភពលោក ។ ទាំងនោះគឺជាការខិតខំរបស់ចិនជាច្រើនទសវត្សន៍កន្លងមក ដើម្បីសម្រេច គោលដៅពង្រឹង វិស័យសេដ្ឋកិច្ចនិងយោធា។
រយៈពេលជាង៣ទសវត្សរ៍កន្លងមកចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និង យោធាហើយបាន «លាក់ខ្លួនរង់ចាំ ឱកាស» ពេលនេះចិនបានបង្ហាញពី កម្លាំងនយោបាយយោធារបស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោកទាំងមូល ។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបាន ពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិក ដោយផ្ដល់ជំនួយជាច្រើននៅទីនោះលើសពីនេះទៅទៀតមេដឹកនាំចិនតាំងពី ហ៊ូ ជីនតាវ រហូតដល់ ប្រធានាធិបតីស៊ី ជីន ពីង ក៏បានបំពេញ ទស្សនកិច្ចទៅកាន់ អាហ្វ្រិកក្នុងគោលដៅពង្រឹងទំនាក់ទំនង ចិន-អាហ្វ្រិកឱ្យកាន់តែមានភាពល្អប្រសើរឡើង ។
នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីក អំណាចបញ្ចេញកម្លាំងយោធាគំរាម កំហែងដល់ប្រទេសជិតខាងពិសេសគឺការប្រកាសគ្រប់គ្រងដែនសមុទ្រចិន ភាគខាងត្បូង រហូតដល់ទៅ៩០ភាគរយ គ្របដណ្ដប់លើ ដែនអធិបតេយ្យប្រទេស ជាច្រើនបង្កឱ្យមានជម្លោះកាន់តែតាន តឹងខ្លាំងឡើងស្ទើរតែ ផ្ទុះសង្គ្រាម។ តំបន់សមុទ្រភាគខាងត្បូងជាទីតាំងផ្ទុកទៅ ដោយប្រេងធម្មជាតិរាប់ ពាន់លានធុង និងប្រជុំកោះជាច្រើនគ្មាន មនុស្សរស់នៅ ជាហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀតបានឡើយខ្លាចបាត់បង់ ចិនក៏បាន ប្រើប្រាស់កម្លាំងយោធាដើម្បីទៅគ្រប់គ្រងទីតាំងទាំងនោះ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ទីប្រឹក្សា សន្ដិសុខជាតិអាមេរិក លោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថាចិននឹងត្រូវនៅឯកោ ដោយសារតែបង្កជម្លោះជំរុញឱ្យមាន ភាពតានតឹងជាមួយវៀតណាមនៅដែនសមុទ្រចិនភាគខាងត្បូង ពិសេសក្រោយ ពេលដែលចិនបញ្ជូនស្ថានីយរុករកប្រេង ចូលក្នុងដែន អធិបតេយ្យដែនសមុទ្រ របស់វៀតណាម ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងបុកនាវា វៀតណាមឱ្យខូចខាតយ៉ាងដំណំទៀតផង។
មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ស៊ូសាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុងតែនៅ ឯកោបន្ដិចម្ដងៗពីសហគមន៍អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេសដែលចង់ ឱ្យមានទំនាក់ទំនងល្អជាមួយចិនពេលនេះ មានអារម្មណ៍ពិបាកទ្រាំ ហើយកំពុង ព្យាយាមគេចវេះពីចិនដោយសារតែ សកម្មភាពរបស់ចិនបង្កឱ្យមានភាពតាន តឹងនិងមានជម្លោះជាមួយប្រទេស ជិត ខាង ។
លោកស្រី ស៊ូ សាន់រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថាសកម្មភាពគំរាមកំហែងរបស់ ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញ ហើយ ការខិតខំស្វែងរកដំណោះស្រាយ តាម រយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាពនោះឡើយ ។ លោកស្រីបានជំរុញឱ្យ ចិនដោះ ស្រាយវិវាទដោយពឹងផ្អែក លើមូលដ្ឋាន គ្រឹះច្បាប់អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រសិនបើចិនចង់ឱ្យ សហគមន៍អន្ដរជាតិ ទទួលស្វាគមន៍ ទទួលស្គាល់ជាប្រទេស មហាអំណាចក្នុង តំបន់និងនៅលើពិភព លោកចិនមិនត្រូវ មានសកម្មភាពឈ្លាន ពាននោះឡើយ ៕
ប្រែសម្រួឡ៖ ម៉ែវ សាធី