មហាសែនរន្ធត់! ក្មេងប្រុស២នាក់ដើរដាក់អន្ទាក់សត្វ ប្រទះឃើញគ្រាប់B40យកមកដំលេងបណ្តាលឲ្យផ្ទុះស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

ចែករំលែក៖

 ខេត្តកំពង់ចាម ៖ ស្នូរសំឡេងគ្រាប់B40សល់ពីសង្រ្គាមមួយគ្រាប់បានផ្ទុះឡើងយ៉ាងកក្រើកធរណី ដោយសារតែក្មេងប្រុស២នាក់ដើរដាក់អន្ទាក់សត្វ ហើយបានរើសគ្រាប់មិនទាន់ផ្ទុះនោះយកមកដំលេង បណ្តាលឲ្យផ្ទុះស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់។

ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង១១និង១៥នាទី ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់។

លោក ប៉ាក់ ជាតិ អធិការស្រុកស្ទឹងត្រង់បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះ ទី១ឈ្មោះ យ៉ន ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(ស្លាប់) និងជនរងគ្រោះទី២.ឈ្មោះ ឃ្លោក ឆ្វៀត ភេទប្រុសអាយុ១១ឆ្នាំមានទីលំនៅភូមិបឹងការចូត ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់(រងរបួសធ្ងន់)។

លោកអធិការក៏បានបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្តាលឲ្យមានករណីនេះកើតឡើងគឺដោយសារ ជនរងគ្រោះទាំងពីរបានដើរដាក់អន្ទាក់សត្វហើយឃើញគ្រាប់នៅក្នុងចំការ ក៏បានរើសយកមកដល់ផ្ទះនិងបានដំលេងបណ្តាលអោយផ្ទុះតែម្តង ហើយបើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺជាប្រភេទគ្រាប់B40 ដែល នៅ សេសសល់ ពី សម័យ សង្គ្រាម ។

លោកបានបន្តថា ករណីនេះក្រោយកើតហេតុភ្លាមនិងបន្ទាប់ពីសម្មត្ថកិច្ចជំនាញពាក់ពន្ធ័ធ្វើរការត្រួតពិនិត្យរួច សាកសពជនរងគ្រោះដែលស្លាប់ត្រូវបានប្រគល់ជូនសាច់ញាតិធ្វើបុណ្បតាមប្រពៃណីចំណែកអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ៕ វណ្ណះ

...

1e41639b-e723-4bf3-a181-48bb8190a29e 9ec5b2c7-683b-4acf-a8d7-4d5afdbbb6ce (1) 4240d994-1067-4369-bba4-09de6ff487a5 d2b0a811-8c0c-4a81-892a-7315183e8f2d e3cdbe3e-8223-4346-b75d-bd0234f56fba

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print