ភ្នំពេញ៖ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់កីឡដ្ឋានធំ ក្រោមជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន និងសម្ពោធមណ្ឌលកីឡាក្នុងសាលមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធកីឡា ដែលបានសាងសង់រួចរាល់ក្នុងដំណាក់កាលទី១នេះ រួមមាន: មជ្ឈមណ្ឌលអាងហែលទឹក, មជ្ឈមណ្ឌលកីឡាក្នុងសាល, ទីលានបាល់បោះ, ទីលានបាល់ទះ និង អគារស្នាក់នៅរបស់អត្តពលិក។ ក្រៅពីការសម្ពោធហេដ្ឋារចនាសម្ព័ន្ធកីឡា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាកិត្តិយសបើកការដ្ឋានសាងសង់ពហុកីឡដ្ឋានបាល់ទាត់ ដែលជាការសាងសង់ក្នុងដំណាក់កាលទី២ផងដែរ៕
...